សម្តេចតេជោ ហ៊ុន សែន បានថ្លែងនៅសន្និសីទព្រឹកនេះថា កម្ពុជាចាក់ចំនួនមនុស្សបាន ១២ ម៉ឺន ៥ ពាន់នាក់ជាង តាមរយៈវ៉ាក់សាំង Sinopharm របស់ចិន។ បញ្ហាស្ថិតនៅត្រង់ថា ពេលចាក់នៅថ្ងៃទី ១០ កុម្ភៈ មិនគ្របដណ្តប់លើមនុស្សទូទៅទេ បានត្រឹមអ្នកដែលមានវ័យក្រោម ៥៩ ឆ្នាំចុះក្រោមប៉ុណ្ណោះ។
ដូច្នេះចាប់ពីថ្ងៃ ៤ មីនានេះតទៅ សម្តេចប្រកាសបើកយុទ្ធនាការផ្លូវការដែលកម្ពុជានឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ AstraZeneca ដល់ពលរដ្ឋគ្រប់វ័យទាំងអស់ដែលរស់នៅភ្នំពេញ ខេត្តកណ្ដាល និងព្រះសីហនុ (ឥតគិតថ្លៃ) តែមានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។
សូមបញ្ជាក់ថា កម្ពុជាបានទទួលវ៉ាក់សាំងពីរប្រភេទគឺវាក់សាំរបស់ចិនមានចំនួន ៦០ ម៉ឺនដូស និងនៅមុនចូលឆ្នាំខ្មែរនេះ នឹងទទួលបាន ៤០ ម៉ឺនដូសទៀតគ្រប់ ១ លានដូស។ ទីពីរទទួលបានពីមជ្ឍមណ្ឌកូវ៉ាក មានចំនួន ៣២ ម៉ឺន ៤ ពាន់ដូស ជាដំណាក់កាលទីមួយក្នុងចំណោម ១ លានដូស ដែលផ្តល់នៅឆមាសទី ១ ឆ្នាំ ២០២១៕