របាយការណ៍របស់ធនាគារអេសុីលីគដា នៅឆ្នាំ២០២០ ទោះបីផ្ទុះវិបត្តិកូវិដ ១៩ តែប្រតិបត្តិការអាជីវកម្មរបស់ខ្លួនអាចរកចំណេញបានជាង ១៤១ លានដុល្លារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដែលបានចេញផ្សាយថ្មីៗនេះបានបង្ហាញថា នៅឆ្នាំ២០២០ ធនាគារ អេស៊ីលីដា រកចំណូលបានសរុបចំនួន៣៨៧,៦១០,២៣៤ដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងឆ្នាំ២០១៩ ចំនួន ៣៥១,០៨៥,២៩២ដុល្លារសហរដ្ឋអាមេរិក កើនឡើងជាង១០ភាគរយ។
ចំពោះប្រាក់ចំណេញវិញបានចំនួន ១៤១,៤៩២,៥៩០ដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងឆ្នាំ២០១៩ ចំនួន ១២០,៨៥៩,៨១២ដុល្លារសហរដ្ឋអាមេរិក កើនឡើង១៧ភាគរយ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុប ចំនួន៦,៥៥១,៤៩៣,៩៨៨ដុល្លារសហរដ្ឋអាមេរិក បើធៀបនឹងឆ្នាំ២០១៩ ចំនួន៦,១៧៥,១៦១,៧៩២ដុល្លារសហរដ្ឋអាមេរិក កើនឡើង០,៦០ភាគរយ។