សម្តេចតេជោ៖ពេលវេលានេះជាពេលវេលាបន្ទាន់ ត្រូវយកចិត្តទុកដាក់ ដោយធ្វើយ៉ាងណាកុំឲ្យជំងឺនេះ សាយភាយចេញក្រៅ

សង្គម​ និង​សេដ្ឋកិច្ច

ខ្ញុំសូមអរគុណបងប្អូនដែលបាន ផ្អាកនូវពិធីមង្គលការ ឬក៏ពិធីអាពាហ៍ ដែលបានបន្ថយចំនួនមនុស្ស ប៉ុន្ដែ សភាពការនៅពេលនេះ ត្រូវប្រុងប្រយ័ត្ន លើសមុន។ ប្រសិនបើមិនចាំបាច់ ត្រូវពន្យារពេល ដើម្បីគ្រប់គ្រងស្ថានការណ៍។ ពេលវេលានេះជាពេលវេលាបន្ទាន់ ត្រូវយកចិត្តទុកដាក់ ដោយធ្វើយ៉ាងណាកុំឲ្យជំងឺនេះ សាយភាយចេញក្រៅ។ ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារបន្ទាន់មួយនៅយប់ថ្ងៃទី៨មីនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោបានថ្លែងថា ចំពោះខេត្តព្រះសីហនុ ត្រូវធ្វើការរឹតត្បឹតបន្ថែមទៀត ទៅលើការចេញចូល របស់មនុស្ស ប៉ុន្ដែធ្វើយ៉ាងណាកុំឲ្យរាំងស្ទះដល់ដំណើរការចរាចរពណ៍ ដឹកទំនិញ ចេញចូល។ ទាំងទំនិញក្នុងស្រុក និងក្រៅប្រទេសនៅបន្ដធម្មតា នៅបណ្ដាប្រទេសជិតខាង និងប្រទេសដៃទៀត។

សម្តេចបន្តថា ភ្នំពេញ ខេត្តកណ្ដាល ក្រុងព្រះសីហនុ បានបិទសាលារួចទៅហើយនោះ ។ ទីផ្សារ និងរោចក្រ មិនប្រកាសឲ្យបិទនោះទេ ប៉ុន្ដែស្នើឲ្យបង្កើនការប្រុងប្រយ័ត្ន នៅតាមបណ្ដារោងចក្រ ដោយបង្កើនការតាមដានសុខភាព ដល់បុគ្គលិក ហើយនៅតាមទីផ្សារ ត្រូវមានវិធាការ ពិនិត្យសុខភាព ទាំង អ្នកលក់ និង ទិញ។
គិតត្រឹមម៉ោងនេះ មានជិត៥០នាក់ ។ សភាពការណ៍ ចាត់ទុកថា ធ្ងន់ធ្ងរ។

សម្ដេចតេជោ ហ៊ុន សេន បានអំពាវនាវដល់ប្រជាជនទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ដោយការពារសុខភាព កុំឲ្យឆ្លងជំងឺនេះ៕