របាយការណ៍របស់ក្រសួងសុខាភិបាល បានឲ្យដឹងនៅព្រឹកនេះ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ៦៤នាក់ សុទ្ធតែជាករណីចូលសហគមន៍ទាំងអស់។ ក្នុងនោះ ភ្នំពេញ មាន២៧ករណី, សៀមរាប១ករណី, កណ្ដាល ២៩ករណី, ព្រៃវែង ៥ករណី,និង ព្រះសីហនុ ២ករណី។
គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ រកឃើញអ្នកឆ្លងសរុបចំនួន ១១២៤ នាក់ អ្នកជាសះស្បើយ ៥៤៩ នាក់ (+១១)និង អ្នកកំពុងព្យាបាល ៥៧៤ នាក់៕
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព