រដ្ឋត្រៀមចំណាយកញ្ចប់ថវិកាជាតិចំនួន ១,១៦០លានដុល្លារទប់ទល់ស្ថានភាពកូវីដក្នុងឆ្នាំ២០២១

សង្គម​ និង​សេដ្ឋកិច្ច

កញ្ចប់ថវិកាជាតិប្រមាណ ១,១៦០លានដុល្លារ ត្រូវបានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថានឹងត្រៀមសម្រាប់ចំណាយក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩នៅកម្ពុជា ក្នុងឆ្នាំ២០២១។ នេះបើតាមការអះអាងរបស់ លោកមាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
News Update | វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

កញ្ចប់ថវិកានេះ នឹងត្រូវបានបែងចែកទៅលើការចំណាយជាអាទិភាព និងប្រយ័ត្នប្រយែងបំផុត ដូចផែនការចំណាយកន្លងទៅដែលរដ្ឋាភិបាល បានអនុវត្តន៍ក្នុងយុទ្ធនាការទប់ស្កាត់កូវីដកាលពីឆ្នាំ២០២០កន្លងទៅដែរ។ មុខព្រួញជាអាទិភាព ដែលនឹងត្រូវចំណាយកញ្ចប់ថវិកាជាតិទាំងនោះ រួមមានដូចជា៖ ការធ្វើចត្តាឡីស័ក ការធ្វើតេស្តរកវីរុសកូវីដ១៩ ការព្យាបាលប្រជាពលរដ្ឋ បងប្អូនពលករខ្មែរមកពីថៃ និងជនបរទេស ការចំណាយលើការលើកស្ទួយជីវភាពប្រជាពលរដ្ឋក្រីក្រ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការចំណាយដើម្បីជួយដល់អ្នកវិនិយោគ សហគ្រាសធុនតូច និងមធ្យម សហគ្រាសអភិវឌ្ឍន៍ជនបទ និងកសិកម្ម ។

May be an image of one or more people and outdoors

កាលពីឆ្នាំ២០២០កន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននឹងកំពុងចំណាយថវិកាជាតិអស់ខ្ទង់ ១,១៦០លានដុល្លារដូចគ្នា ដើម្បីទប់ស្កាត់ការរីករាលដាលកូវីដ១៩ គ្រប់រូបភាព។ ទន្ទឹមគ្នានេះ កញ្ចប់ថវិកាទាំង ១,១៦០លានដុល្លារ សម្រាប់ផែនការឆ្នាំ២០២០ នោះ គិតត្រឹមខែមីនា ២០២១នេះ ក៏ចំណាយជិតអស់ហើយដែរ ដូច្នេះកញ្ចប់ថវិកាថ្មីនឹងចាត់ចែងក្នុងពេលឆាប់ៗបន្តទៀត។ នេះបើតាមការបញ្ជាក់របស់ លោកមាស សុខសេនសាន ប្រាប់សារព័ត៌មានវិទ្យុបារាំងអន្តរជាតិ៕

ប្រភព៖ rfi