ក្មេងប្រុសតូចៗ៣នាក់ជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅឃុំ ទំនប់រលក ស្រុក ស្ទឹងហាវ ខេត្ត ព្រះសីហនុ បានបាត់ខ្លួនចេញពីផ្ទះ តាំងពីម៉ោង៥កន្លះល្ងាចថ្ងៃ២៧ ខែកក្កដា ឆ្នាំ២០១៩ ក្នុងនោះខាងសាច់ញាតិក៍ដូចជាអ្នកភូមិបានដើរស្វែងរកពេញមួយយប់ រហូតដល់ព្រឹកថ្ងៃ២៨ ខែកក្កដា ឆ្នាំ២០១៩នេះ ទើបក្រុមគ្រួសារសាច់ញាតិបានស្វែងរកឃើញ កប់ក្នុងល្បាប់ភក់នៅរណ្តៅដីមួយកន្លែងជិតវត្តពោធិមានជយ័ ក្នុងឃុំកំពេញស្រុកស្ទឹងហាវ។ អាចថា នេះពិតជាសំណាងបំផុតដែលក្មេងទាំង៣នាក់នៅមានជីវិតដោយគ្រាន់តែអាការៈក្មេងប្រុសតូចៗទាំង៣នាក់ហត់ហេវ ហើយបច្ចុប្បន្នសាច់ញាតិបាននាំទៅរកការសង្គ្រោះបន្តហើយ។
ករណីក្មេងតូចៗដែលបាត់ខ្លួនពីផ្ទះនិងរកឃើញក្មេងកប់ក្នុងភក់បែបនេះ លោកវរសេនីយ៍ត្រីរស់ កីអអធិការនគរបាលស្រុកស្ទឹងហាវអោយដឹងថា ដំបូងក្មេងៗទាំង៣នាក់នេះរត់តាមឡានដង្ហែរសពទៅកាន់វត្តពោធិមានជយ័ ដើម្បីរើសលុយដែលគេបាចតាមឡានដង្ហែរសព និងថាក្រោយមកក្មេងៗទាំង៣នាក់បាននាំគ្នាទៅលេងភក់ក្នុងរណ្តៅកាយដីមួយកន្លែងនៅជិតវត្តពោធិមានជយ័ បណ្តាលអោយជាប់នៅក្នុងល្បាប់ភក់នោះ និងថាដោយសារតែពេលយប់មិនមានមនុស្សចាស់នៅជិតឬក៍ឃើញ ទើបធ្វើអោយក្មេងៗ ទាំង៣នាក់ជាប់នៅក្នុងល្បាប់ភក់នេះពេញមួយយប់ ទម្រាំដល់សាច់ញាតិរកឃើញ៕