អាគារចំនួន៤ ដែលមានកំពស់ជាង២០ជាន់របស់គម្រោង Booyong Town បានលេចរូបរាងរំលេចដោយពណ៌បៃតងខ្ចី ទាក់ភ្នែកអ្នកដំណើរតាមមហាវិថីសហព័ន្ធរុស្សី។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ក្រុមហ៊ុន BOOYOUNG TOWN បានចាយលុយជាង១៦០លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍លំនៅដ្ឋានបែបសហកម្មសិទ្ឋ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងស្ថិតក្នុងសង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ។
អគារស្នាក់នៅនិងពាណិជ្ជកម្មនេះ ផ្តោតលើទីផ្សារអតិថិជនបីប្រភេទ គឺអតិថិជនមានជីវភាពមធ្យម អតិថិជនមានជីវភាពមធ្យមកម្រិតខ្ពស់ និងខុនដូប្រណីតដែលផ្តោតលើអ្នកមានជីវភាពធូរធារខ្លាំង៕