ដោយ ស្រលាញ់គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព របស់រដ្ឋាភិបាល មានបរទេសម្នាក់ សុខចិត្ត សុំអាជ្ញាធរ ធ្វើជាប្រជាការពារ នេះតាមរយៈFacebook ឈ្មោះ Buth Vichea ធ្វើឲ្យមហាជនកោតសរសេរគ្រប់គ្នា។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
តាមការរៀបរាប់ពីម្ចាស់គណនីយFacebook ឈ្មោះ Buth Vichea”គាត់ឈ្មោះ ខេ លឹប ជនជាតិអូស្ត្រាលី គាត់បានមកនៅខេត្តសៀមរាប ភូមិកន្រ្តក សង្កាត់ស្វាយដង្គម ខេត្តសៀមរាប ដោយសាតែគាត់ស្រឡាញ់សន្តិភាព ស្រឡាញ់គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល គាត់បានស្ម័គចិត្តចូលរួមជាមួយមូលដ្ឋានដែលគាត់រស់នៅ ចូលធ្វើជាប្រជាការពារដើម្បីជួយការពារសន្តិសុខសុវត្ថិភាពប្រជាពលរដ្ឋ។ ” ប្រភពដដែលបានបញ្ជាក់បន្ថែមថា គាត់ជនជាតិអូស្រ្តាលី និងមានប្រពន្ធជាជនជាតិខ្មែរ ៕