របាយការណ៍ពីក្រសួងសុខាភិបាល ឲ្យដឹងនៅថ្ងៃទី១៧ មីនានេះ ប្រជាពលរដ្ឋនៅស្រុកកោះធំ មានករណីឆ្លចំនួន ២០នាក់ បន្ទាប់ពីផ្ទុះខ្លាំងបំផុតរហូតដល់រដ្ឋបាលស្រុកកោះធំ ខេត្តកណ្តាល បានប្រកាសបិទអាជីវកម្មទាំងអស់នៅក្នុងស្រុកកោះធំ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីជូនដំណឹង ប្រកាសនៅមុននេះបន្តិចបញ្ជាក់ថា ស្នើឲ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទផ្អាកដំណើរការអាជីវកម្ម របស់ខ្លួនជាបណ្តោះអាសន្នចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតមានការជូនដំណឹងជាថ្មី។
សូមជ្រាបថា គិតត្រឹមម៉ោង ០៧ ០០ ព្រឹកថ្ងៃទី ១៧ មីនា ២០២១ ចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ សរុបមានចំនួន ៩៩០ នាក់ និងមានអ្នកជាសះស្បើយចេញពីមន្ទីរពេទ្យចំនួន ៣៤០ នាក់៕
