នៅព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានចុះបង្ក្រាបទីតាំងលក់និងចែកចាយផលិតផលក្លែងម៉ាកNNP ដោយឈានដល់ឃាត់ខ្លួនស្ត្រីម្ចាស់ទីតាំងម្នាក់។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មុនពេលឈានដល់ការបង្ក្រាបនេះ ក្រុមហ៊ុន ដាណា ទ្រី បានព្រមានឲ្យបញ្ឈប់ការលក់ផលិតផល NNP ក្លែងបន្លំ ប៉ុន្តែម្ចាស់ទីតាំងមិនអនុវត្តតាម ទើបក្រុមហ៊ុនដាណាទ្រី ឈានទៅប្តឹងសមត្ថកិច្ចនិងទាមទារសំណងខូចខាត ១០ ម៉ឺនដុល្លារ។
ក្រៅពីរឹបអូសវត្ថុតាងជាច្រើនជាផលិតផល NNP ក្លែងបន្លំ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ថា នឹងអប់រំណែនាំធ្វើកិច្ចសន្យា ឬត្រូវបញ្ជូនទៅតុលាការយ៉ាងណានោះទេ ព្រោះកំពុងសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប។