សេចក្តីប្រកាសព័ត៌មានតាមរយៈកម្មវិធីផ្សាយផ្ទាល់កាលពីខែកុម្ភៈឆ្នាំ២០២១ របស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានបង្ហាញពីឈ្មោះក្រុមហ៊ុនគ្រោកៗ ដែលបានបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋច្រើនជាងគេនៅកម្ពុជាប្រចាំឆ្នាំ២០២០កន្លងទៅ។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ឯកឧត្តម គង់ វិបុល បានលើកឡើងថាពីឈ្មោះធនាគារធំៗចំនួន ៣ ដែលបង់ពន្ធច្រើនជាងគេនៅកម្ពុជាប្រចាំឆ្នាំ ២០២០ រួមមាន៖
១.មីក្រូហិរញ្ញវត្ថុប្រាសាក់
២.ធនាគារ អេស៊ីលីដា
៣.ធនាគារកាណាឌីយ៉ា
គួររម្លឹកថា ទោះបីជំងឺកូវីដ ១៩ បានឆ្លងរាលដាលរយៈពេលច្រើនខែហើយក៏ដោយ ក៏ការប្រមូលចំណូលពន្ធដារក្នុងឆ្នាំ ២០២០ មិនបានធ្លាក់ចុះឡើយ ដោយទឹកប្រាក់ទទួលបានពីវិស័យនេះមានប្រមាណជិត ៣ ពាន់លានដុល្លារ កើនឡើង ៣,៧៣ ភាគរយបើធៀបនឹងឆ្នាំ ២០១៩។ នេះបើតាមទិន្នន័យពីអគ្គនាយកដ្ឋានពន្ធដារ៕