គ្រូពេទ្យមិនមែនជាទេវត្តាទេ តែពួកគាត់អាចជួយស្រោចស្រង់ជីវិតមនុស្សភាគច្រើនឱ្យរួចផុតពីកណ្ដាប់ដៃមច្ចុរាជបាន។ ស្ថិតក្នុងសមរភូមិដ៏សែនគ្រោះថ្នាក់ ប្រយុទ្ធប្រឆាំងនឹងស្ថានភាពរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ក្រុមគ្រូពេទ្យត្រូវបានជនរួមជាតិខ្មែរ ប្រសិទ្ធនាមថាជា កំពូលវីរបុរសបិទមុខក្នុងដួងចិត្តខ្មែរគ្រប់រូប។




គ្រាន់តែសម្លៀមបំពាក់ឈុតស របស់ក្រុមគ្រូពេទ្យបានបង្ហាញពីការតស៊ូ អត់ធ្មត់យ៉ាងខ្លាំង។ ទាំងហប់ ទាំងក្តៅ ទាំងពិបាកដកដង្ហេីម បិទស្កុតមួយជាន់ទៀត តែត្រូវតែទ្រាំ ស៊ូខ្លាំងណាស់ទម្រាំបានដោះចេញម្តងៗ។ពួកគាត់ខំណាស់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត១៩នេះ។





ក្នុងបុព្វហេតុជួយការងារសុខភាពសាធារណៈដ៏លំបាកនេះ ពួកគាត់ត្រូវឃ្លាតពីគ្រួសារ បងប្អូន កូនៗ របស់ពួកគាត់ ញាុំបាយមិនត្រង់មាត់ សម្រាកមិនដែលគ្រប់គ្រាន់ ។ល។ ការលះបង់របស់ពួកគាត់ គឺដើម្បី ប្រជាជនទាំងអស់គ្នា ហេតុដូច្នេះហើយ សូមបងប្អូនទាំងអស់គ្នាបន្តនៅផ្ទះបន្ត បើមិនមានការងារចាំបាច់ត្រូវចេញក្រៅ ជាពិសេសត្រូវអនុវត្តន៍ឱ្យបាននូវអនុសាសន៍ណែនាំរបស់សម្ដេចតេជោ គឺ «៣ការពារ ៣កុំ»។



ប្រភព៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA)