រោងវេទិកាប្របតាមមាត់ទន្លេឈមជាប់ព្រំដែនឡាវ ក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ត្រូវបានក្រុងពាលីសាងសង់នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងវេទិកាមានទំហំ ១៥ម៉ែត្រ គុណ ២៧ម៉ែត្រ គ្រោងចំណាយថវិកាសាងសង់ប្រមាណ ៩៨០០០ដុល្លារ និងបញ្ចប់នៅចុងឆ្នាំ២០២១។
វាជាសមទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះវិហារ ដែលត្រូវបានសាងសង់យកលំនាំតាមរចនាបទ និងស្មាដៃកូនខ្មែរជាអ្នកសាងសង់។ ចំពោះថវិកាចំណាយជាបន្ទុករបស់រដ្ឋបាលខេត្ត ដោយមានការចូលរួមពីសប្បុរសជនផងដែរ។


បើតាមអាជ្ញាធរខេត្តព្រះវិហារ វេទិកានេះធ្វើឡើងដើម្បីរៀបចំពិធីផ្សេងៗ ពិសេសគឺពិធីប្រណាំងទូកដែលតែងធ្វើឡើង ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព រវាងស្រុកឆែប ខេត្តព្រះវិហារ និងស្រុកខួង ខេត្តចម៉្បាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៕