មុននេះបន្តិចក្រសួងសុខាភិបាល ទើបចេញសេចក្ដីប្រកាសព័ត៌មានមួយ ពន្យល់លម្អិតពីករណីមរណភាពរបស់ម្ដាយតារាចម្រៀងផលិតកម្ម ហង្សមាស កញ្ញា វី ឌីណែត។ ក្នុងសេចក្ដីព្យល់នោះ បានបញ្ជាក់ថា ម្ដាយកញ្ញា វី ឌីណែត អាយុ ៦២ឆ្នាំ ក្រៅពីឆ្លងជំងឺកូវីដ-១៩ ដែលបានវាយលុកធ្វើទុក្ខសួតគាត់ខ្លាំងឱ្យពិបាកដកដង្ហើម និងស្ទះសរសៃឈាមបេះដូង រូបគាត់ក៏មានបញ្ហាសុខភាពផ្ទាល់ខ្លួន ដូចជា ជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺធាត់ផងដែរ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


ក្រុមគ្រូពេទ្យបានប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីសង្គ្រោះរូបគាត់ ក្នុងនោះក៏មានការប្រើម៉ាស៊ីនជំនួយចង្ហើម VN1 និងការប្រើទុយោក្នុងបំពងខ្យល់ ប៉ុន្តែជាអកុសល ដោយសារសួតទាំងសងរបស់ម្ដាយកញ្ញា វី ឌីណែត មានសភាពធ្ងន់ធ្ងរ ទើបបណ្ដាលឱ្យគាត់មរណភាព កាលពីវេលាម៉ោងប្រហែល ១១:៤៥នាទី ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះតែម្ដង៕
