អតីតឧកញ៉ា ឌួង ឆាយ ក្រោយចែកផ្លូវការជាមួយភរិយា និងត្រូវបានបញ្ចប់ងារឧកញ៉ា កាលពេលថ្មីៗនេះ បានសម្រេចចិត្តទៅសាងផ្នួសបួសជាសង្ឃ ដើម្បីជាការតបស្នងសង់គុណលោកអ្នកមានគុណ និងរំដោះគ្រោះនិងកម្មពារទាំងពួង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នាវត្តមុនីប្រសិទ្ធីវង្ស រាជធានីភ្នំពេញ។ នេះបើតាមទំព័រហ្វេសបុករបស់លោក ឌួង ឆាយ បានឲ្យដឹងមុននេះ។

លោក ឌូួង ឆាយ បានថ្លែងថា “ខ្ញុំបាទបានបួសសាងផ្នួសដើម្បីសងគុណអ្នកមានគុណ និងលាងបាបកម្ម កម្មពៀរទាំងឡាយ សូមអហោសកម្មអោយខ្ញុំបាទផង”។

គួររម្លឹកថា ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ នៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ បានចេញព្រះរាជក្រឹត្យដកគោរមងារជា ឧកញ៉ា របស់លោក ឌួង ឆាយ បន្ទាប់ពីបែកធ្លាយវីដេអូប្រើហិង្សាលើអតីតភរិយា អ្នកស្រី ដេត ម៉ាលីណា។ លោក ឌួង ឆាយ បានទទួលគោរមងារជាឧកញ៉ានៅថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៩៕


រូបភាព៖ ហ្វេសបុកលោក ឌួង ឆាយ