សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះធ្វេីការណែនាំអប់រំ ដល់ប្រជាពលរដ្ឋដែលជួបជុំផឹកសុីបង្កសម្លេងរំខានដល់អ្នកជិតខាង ជាពិសេសគឺការជួបជុំ ដែលផ្ទុយពីការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមបង្ការ ទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩។ បើតាមទំព័រហ្វេសបុកស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងមុននេះ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមត្ថកិច្ចបានថ្លែងថា បេីមិនបានជួយអ្វីដល់ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចទេនោះ សុំត្រឹមតែបងប្អូនប្រជាពលរដ្ឋកុំចេញក្រៅផ្ទះបេីគ្មានការចាំបាច់។
របាយការណ៍ក្រសួងសុខាភិបាល នៅថ្ងៃនេះបានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៤៧នាក់ ក្នុងនោះនៅរាជធានីភ្នំពេញមាន ៣៧ករណី ខេត្តកណ្ដាល ៧ករណី ខេត្តព្រះសីហនុ ២ករណី និងខេត្តសៀមរាប ១ករណីផងដែរ៕