ជំងឺរាតត្បាតកូវីដ-១៩ បានជះឥទ្ធិពលមិនល្អនៅក្នុងវិស័យជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែការចិញ្ចឹមត្រី និងវារីវប្បកម្មនៅកម្ពុជានៅតែបន្តកើនឡើង បើទោះបីវិបត្តិមួយនេះ។
ស្ថិតក្នុងស្ថានភាពបែបនេះក្តី ក៏គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន និងបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន FIRST AQUATIC INDUSTRIAL CO., LTD. ដែលជាគម្រោងបង្កើតវារីវប្បកម្ម មានទីតាំងវិនិយោគស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងភូមិតោតម៉ា ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
គម្រោងបង្កើតវារីវប្បកម្មចំនួនពីរតាំងរបស់ FIRST AQUATIC INDUSTRIAL CO., LTD. បោះទុនវិនិយោគប្រមាណ ២៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៥កន្លែង។

