អ្នកជំងឺកូវីដ១៩ម្នាក់ទៀត បានស្លាប់បន្ទាប់ពីជួយសង្គ្រោះរយៈពេលប្រមាណ១០ម៉ោង

សង្គម​ និង​សេដ្ឋកិច្ច

អ្នកមានជំងឺកូវីដ១៩ម្នាក់ទៀត ភេទប្រុស អាយុវ៧៥ឆ្នាំ បានស្លាប់ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីរកឃើញឆ្លងកូវីដ១៩ កាលពីយប់ថ្ងៃទី ២១ ខែមីនា ដែលស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បើតាមព័ត៌មានឋមបានឲ្យដឹងថា ជំងឺមានជំងឺរលាកសួតធ្ងន់ធ្ងរ ដែលជាហេតុបណ្តាលឲ្យជំងឺធ្វើទុក្ខ ក្រោយពេលឃើញសភាពបែបនេះ ក្រុមគ្រូពេទ្យបានយកចូលបន្ទប់សង្គ្រោះ និងជួយសង្គ្រោះរយៈពេលប្រមាណ១០ម៉ោង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកជំងឺរូបនេះ ទើបតែបានចូលសម្រាកក្នុងមន្ទីរពេទ្យនៅថ្ងៃទី ២១ ខែមីនា ក្នុងសភាពហត់ខ្លាំង ហើយបានរកឃើញមានសភាពរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាសុីនជំនួយដង្ហើម។