ស្ថានភាពកូវីដ១៩ រាជរដ្ឋាភិបាលស្នើ ៤ចំណុចដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ការរីករាលដាលនៃជំងឺកូវីដ-១៩ បណ្តាលឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរបស់ប្រជាពលរដ្ឋ នៅថ្ងៃទី២២ ខែមីនានេះ ដោយទទួលបានអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាពីបញ្ហាប្រឈម នៃវិស័យអចលនវត្ថុ ក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ-១៩ និងវិធានការអនុគ្រោះផ្សេងៗ ដល់អ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of tree, outdoors and monument

រាជរដ្ឋាភិបាល បានអំពាវនាវឲ្យក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់នៅកម្ពុជា ឲ្យធ្វើការបន្ធូរបន្ថយ ដល់ប្រជាពលរដ្ឋដែលបានទិញផ្ទះ និងខុនដូរ ក្នុងបរិបទការរីករាលដាលជំងឺកូវីដ-១៩។ ដើម្បីជួយដោះស្រាយ បញ្ហាសម្ពោធហិរញ្ញវត្ថុ របស់ប្រជាពលរដ្ឋ ជាអ្នកទិញអចលនវត្ថុ នៅតាមបុរី និងអគារសហកម្មសិទ្ធិនានា។

ក្នុងសេចក្តីជូនដំណឹង បានអំពាវនាវ និងលើកទឹកចិត្ត ដល់ក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់សូម៖

១- ពិនិត្យពីលទ្ធភាពបន្ធូរបន្ថយ លក្ខខណ្ឌបង់រំលស់ ទៅតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន

២- លើកលែង ការផាកពិន័យ ចំពោះអ្នកទិញអចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា ក្នុងករណីដែលអ្នកទិញយឺតយ៉ាវ មិនបានបង់ប្រាក់តាមកាលកំណត់

៣- មិនត្រូវមានបន្ទុកការប្រាក់ ឬជាប់ការពិន័យបន្ថែម ចំពោះការយឺតយ៉ាវក្នុងការបង់ប្រាក់រំលស់

៤- ដាក់ចេញនូវគោលនយោបាយគាំពារនានា ដល់អតិថិជនរបស់ខ្លួន លើការបង់រំលស់អចលនវត្ថុក្នុងបុរី និងអគារសហកម្មសិទ្ធិនានា និងទី៥ អនុវត្តវិធានការទាំងនេះ ឲ្យមានប្រសិទ្ធភាព រហូតដល់ដំណាច់ខែមីនា ឆ្នាំ២០២២។

May be an image of one or more people, people standing, road, sky and tree

ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នឹងបន្តតាមដានការវិវត្តសភាពការណ៍ថ្មីៗបន្តទៀត ព្រមទាំងផ្តល់កិច្ចសហប្រតិបត្តិការល្អ ក្នុងការអនុវត្តវិធានការខាងលើ ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុទាំងអស់៕