ផ្លែម៉ាក់ប្រេងម៉ាក់ប្រាំង ដែលដាំដុះតាមរបងផ្ទះបងប្អូនពលរដ្ឋរស់នៅតាមដងស្ទឹងសៀមរាប ខេត្តសៀមរាបបានផ្តើមប្រមូលផល និងដាក់លក់តាមតម្លៃផ្លែតូចផ្លែធំ។
ជារៀងរាល់ឆ្នាំចន្លោះខែកុម្ភៈ ឬខែមីនា ប្រជាពលរដ្ឋនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប តែងតែផ្តើមប្រមូលផលផ្លែម៉ាក់ប្រេងម៉ាក់ប្រាំង ដែលដុះនៅដីភូមិតាមដងស្ទឹងសៀមរាប ចាប់ពីខាងត្បូងស្ពាននាគបន្តិច។ ដោយឡែកនៅឆ្នាំ២០២១នេះ តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ផ្លែម៉ាក់ប្រេងម៉ាក់ប្រាំងមិនមានច្រើនដូចរាល់ឆ្នាំទេ ហើយអ្នកលក់ក៏មានតិចដែរ។តម្លៃលក់មួយគីឡូចាប់ពី ៨ពាន់រៀល ទៅ ១២,០០០រៀល។
គួរបញ្ជាក់ថា ផ្លែម៉ាក់ប្រេងម៉ាក់ប្រាំងដែលពលរដ្ឋដាក់លក់នេះ ធម្មជាតិពិតៗ ហើយមួយឆ្នាំមានតែម្តងទេ មិនដូចផ្លែឈើដទៃ ដែលលក់តាមផ្សារ ឬទីសាធារណៈផ្សេងៗ មានលក់រាលខែរាល់ឆ្នាំមិនដឹងគេយកមកណាទេ។



