អ្នកមានឈាមក្រុម O ប្រឈមជំងឺកូវីដ១៩ តិចជាងក្រុមឈាមផ្សេង?

សង្គម​ និង​សេដ្ឋកិច្ច

អ្នកមានឈាមក្រុម O ពិតជាមានគ្រោះកើតជំងឺកូវីដ១៩ ជំងឺសរសៃឈាមបេះដូង តិចជាងអ្នកមានឈាមក្រុម A ក្រុមB និង ក្រុមAB។ ផ្ទុយទៅវិញ អ្នកមានឈាមក្រុមA ងាយរងគ្រោះកើតជំងឺកូវីដ១៩ជាងគេ។ កូរ៉ូណាវីរុសថ្មី Sars-CoV2 ដែលជាភ្នាក់ងារបង្កជំងឺកូវីដ១៩ ហាក់ចូលចិត្តតែទៅតោងកោសិកានៃប្រព័ន្ធផ្លូវដង្ហើម របស់មនុស្សមានឈាមក្រុមA ជាងមនុស្សមានឈាម B និងO។ នេះបើតាមលទ្ធផលនៃការសិក្សាជាង៤០ និងថ្មីចុងក្រោយទើបចេញផ្សាយកាលពីថ្ងៃទី ៣មីនា ២០២១ ដោយក្រុមអ្នកស្រាវជ្រាវអាមេរិកនៅសាកលវិទ្យាល័យHarvard និងEmory។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តើប្រភេទឈាមជះឥទ្ធិពលលើសុខភាពមនុស្សយ៉ាងដូចម្តេច ? ប្រភេទឈាមជាកត្តាហានិភ័យមួយនាំឱ្យងាយឆ្លងជំងឺកូវីដ?
ប្រភេទឈាមជាកត្តាហានិភ័យមួយនាំឱ្យកើតជំងឺកូវីដ១៩ ? អ្នកមានឈាមក្រុម A, B ឬ AB ប្រឈមគ្រោះកើតជំងឺកូវីដ១៩ ជាងអ្នកមានឈាមក្រុមO ឬ ? ចម្លើយ គឺមែន ! ការចំណាំនេះ ត្រូវបានសិក្សាបញ្ជាក់តាមបែបវិទ្យាសាស្ត្រ ហើយមិនមែនតែចំពោះជំងឺកូវីដ១៩មួយទេ។ ប្រភេទឈាម មានឥទ្ធិពល និង មានចំណែក ក្នុងការរំលេចជំងឺបង្ករោគផ្សេងទៀតផង ជំងឺពាក់ព័ន្ធនឹងសរសៃឈាមបេះដូងផង ហើយទំនងជាអាចមានតួនាទីអភិវឌ្ឍជំងឺផ្សេងទៀតផងក៏មិនដឹងជាអ្នកផ្តល់គ្រាប់ឈាមក្រហមសកល មនុស្សក្រុមណាក៏អាចទទួលឈាម0បានដែរ។

ក្រុមO មានអង់ទីក័រពីកំណើតប្រឆាំងនឹងកូវីដហើយអ្នកមានឈាមក្រុមO អាចប្រឈមនឹងជំងឺកូវីដ១៩ បានខ្លាំងជាងគេឯងទៀត ! ការសិក្សាវិទ្យាសាស្ត្រចំនួនជិត៤០បានបង្ហាញលទ្ធផលដូចគ្នាថា ក្រុម0 មិនសូវរងគ្រោះកើតជំងឺកូវីដ១៩ដូចអ្នកមានឈាមក្រុមA, B ឬAB ទេ ហើយបើឈឺក៏មិនសូវធ្ងន់ និងងាយធ្លាក់ខ្លួនស្លាប់ដែរ។ មិនអាចគេចផុតពីកូវីដ១៩ បាន១០០%មែន តែហានិភ័យឆ្លងឬកើតកូវីដរបស់ក្រុម0 ទាបជាងដល់ពីរដងបើប្រៀបទៅ នឹងក្រុមA។ (ប្រភព៖ rfi)


ចុចអានអត្ថបទ៖ អ្នកមានឈាមក្រុម O មានសុខភាពល្អជាងគេ?


ករណីមួយផ្សេងទៀត ដែលបានកើតឡើងថ្មីៗ នៅក្នុងប្រទេសកម្ពុជាយើង គឺលោក ថមមី ស្វាមីតារាចម្រៀង សួស វីសា ជាមនុស្សដំបូងនៅកម្ពុជាដែលមានក្រុមឈាមប្រភេទ O+ មិនត្រូវបានរកឃើញថាឆ្លងវីរុសកូវីដ-១៩ទេ ក្រោយធ្វើតេស្ត៣ដងរួចមក បើទោះបីជា ភរិយារបស់ លោក វិជ្ជមានវីរុស កូវីដ១៩ ក៏ដោយ។ កត្តានេះគ្រូពេទ្យអះអាងថា មកពីលោកជាមនុស្សមានក្រុមឈាមប្រភេទ O+?


ស្វាមីអ្នកនាង សួស វីសា បានឱ្យដឹងថា កត្តាដែលលោកតេស្តអវិជ្ជមានអាចមកពីកត្តាសុខភាពល្អខ្លាំង ដោយព្រោះលោកមានក្រុមឈាម 0+ មានអង់ទីគ័រ ហើយបានចាក់វ៉ាក់សាំង២ដងរួចរាល់ និងរួមផ្សំជាមួយនឹងការហាត់ប្រាណផងនោះ ទើបលោកមិនមានឆ្លងវីរុស។ ប៉ុន្តែទោះមិនបានរកឃើញផ្ទុកកូវីដក្ដី ក៏តារាសម្ដែងរូបនេះ នៅតែធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃទៀតនៅក្នុងផ្ទះរបស់ខ្លួនផងដែរ។ (ប្រភព៖ កម្ពុជាថ្មី)

ចុចអានអត្ថបទ៖ បុរសខ្មែរដំបូងដែលមានឈាមប្រភេទ O+ តេ ស្ត៣លើក អវិជ្ជមានកូវីដ

យ៉ាងណាក៏ដោយ ករណីសិក្សាទាំងអស់នេះ មិនទាន់ត្រូវបានបញ្ជាក់ជាផ្លូវការ ដោយក្រសួងសុខាភិបាលកម្ពុជាយើងនៅឡើយ។ ប៉ុន្តែ ដើម្បីធានាបាននូវ សុវត្ថិភាពខ្ពស់បំផុត ក្នុងកាលៈទេសៈជំងឺកូវីដ១៩ កំពុងរាតត្បាតខ្លាំង ក្នុងសហគមន៍យើងនេះ សូមបងប្អូន កុំមានការជឿជាក់លើ ករណីសិក្សាមួយករណី ឬពីរករណី ហើយធ្វេសប្រហែសចំពោះ ជំងឺកូវីដ១៩ នៅកម្ពុជាឱ្យសោះ។ ក្នុងស្ថានភាពនេះ ប្រជាពលរដ្ឋគ្រប់រូបត្រូវតែប្រកាន់ខ្ជាប់នូវវិធានការពារខ្លួនរបស់ប្រមុខថ្នាក់ដឹកនេះ សម្ដេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ តែមួយប៉ុណ្ណោះ៕