ក្រសួងវប្បធម៌ សម្រេចមិនឲ្យក្រុមហ៊ុន Nagawold អនុវត្តគម្រោង បឹងអច្ឆរិយៈអង្គរនោះទេ ក្រោមហេតុផល ប៉ះពាល់ដល់តម្លៃបេតិកភណ្ឌ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី២៣មីនានេះ សម្រេចមិនឲ្យអនុវត្តគម្រោងអភិវឌ្ឍ “បឹងអច្ឆរិយៈអង្គរ” របស់ក្រុមហ៊ុនណាហ្គាវើល ដែលអភិវឌ្ឍន៍គម្រោងដ៏ធំក្នុងតំបន់រមណីយដ្ឋានអង្គរ ស្ថិតក្រុងសៀមរាប ខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងបានបញ្ជាក់ថា ដោយមានកិច្ចប្រជុំឆ្លងយោបល់ជាមួយអ្នកជំនាញជាតិ និងអន្ដរជាតិ កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្រសួងមានសំហរស្របគ្នាជាមួយគណៈកម្មការ ICC អង្គរ និងយោបល់របស់អ្នកជំនាញការ Ad Hoc សម្រេចមិនឱ្យក្រុមហ៊ុនណាហ្គា អនុវត្តគម្រោងនេះទេ ដែលអាចនឹងមានប៉ះពាល់ដល់តម្លៃបេតិកភណ្ឌដ៏អស្ចារ្យរបស់រមណីយដ្ឋានអង្គរ។

ក្រុមហ៊ុន NagaCorp បាន​ឲ្យដឹងនាពេលកន្លងកមកថា ការអភិវឌ្ឍ​នេះ នឹង​បម្រើ​ដល់​ពហុបំណង​ជំរុញ​ឲ្យមាន​ការធ្វើ​ដំណើរ​កម្សាន្ដ​មកកាន់​ខេត្ត​សៀមរាប ស្របពេលដែល​នឹង​មាន​ផ្ដល់​ការផ្សព្វផ្សាយ​បន្ថែមទៀត ដោយ​អនុវត្ត​តាម​យុទ្ធសាស្ត្រ​ធ្វើដំណើរ​តភ្ជាប់​ខេត្ត​សៀមរាប និងរាជធានីភ្នំពេញ​តាម​​ជើងហោះហើរ​ផ្លូវ​អាកាស តាមផ្លូវទន្លេ និង​ផ្លូវគោក។

គួររម្លឹកថា គម្រោង​បឹង​អង្គរ​អច្ឆរិយ នឹង​ត្រូវបាន​រចនាឡើង​ដោយ​ក្រុមហ៊ុន​អាមេរិក Stealman Partners ដែលជា​ក្រុមហ៊ុន​រចនាប្លង់​របស់​ Nagaworld និងក្រុមហ៊ុន Gensler៕

May be an image of text

អត្ថបទទាក់ទង៖