ក្រោយសម្រាកព្យាបាលជំងឺកូវីដ១៩ អស់រយៈពេល ១០ថ្ងៃ ប្រធានក្រុមគ្រូពេទ្យព្យាបាល បានអនុញ្ញាតឱ្យ ឈ្មោះ កក្កដា សុភ័ណ្ណ អាចចេញពីមណ្ឌលសុខភាពបានហើយ។ នេះបើតាមប័ណ្ណអនុញ្ញាតអោយចេញដោយមន្ត្រីជំនាញខាងសុខាភិបាល ចុះថ្ងៃទី២៤ មីនា ឆ្នាំ២០២១។


ការចេញលិខិតអនុញ្ញាតឱ្យបុគ្គលរូបនេះ ចេញពីមណ្ឌលសម្រាកព្យាបាលបាន បន្ទាប់ពីក្រុមគ្រូពេទ្យជំនាញព្យាបាល និងបានធ្វើតេស្តរកវីរុសកូរូណាចំនួន ២ដង តែទទួលបានលទ្ធផលអវិជ្ជមាន (ជាសះស្បើយ)។ យ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យក៏នៅតែប្រាប់ឱ្យសាមីខ្លួនបន្តអនុវត្តន៍តាមវិធានអនាម័យសុខាភិបាល ដោយពាក់ម៉ាស់ លាងសម្អាតដៃជាប្រចាំ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលជាដាច់ខាត។ បន្ថែមពីនោះ ក៏ត្រូវតែបន្តដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក បន្តរយៈពេល ១៤ថ្ងៃ ទៀត ដើម្បីធានានូវសុវត្ថិភាព ១០០%៕



ចុចអានអត្ថបទ៖ ព្រះនាងតូច ជេណា បដិសេធថា ព្រះអង្គជាប់ពាក់ជាមួយលោក កក្កដា សោភ័ណ ដែលមានផ្ទុកជំងឺឆ្លងកូវីដ១៩