រយៈពេលមិនដល់មួយខែផង រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារិទ្ធ បានសម្រេចចេញសេចក្តីប្រកាសលុបអាជ្ញាបណ្ណសារព័ត៌មានចំនួន ៥ អង្គភាព ដែលបានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កចលាចលក្នុងសង្គម ក្នុងដំណាល់ការរាតត្បាតជំងឺកូវីដ-១៩។
ក្រសួងព័ត៌មានឲ្យបានដឹងថា ការសម្រេចលុបចោលនេះ ក៏ដោយសារក្រសួងចាត់ទុកថា គេហទំព័រទាំង៥នេះ បានផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិត បង្កភាពច្របូកច្របល់ និងចលាចលនៅក្នុងសង្គម ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាអាជីវកម្មដែលសាមីខ្លួណបានតម្កល់ទុកនៅក្រសួងព័ត៌មាន។
កាសែត គេហទំព័រសារព័ត៌មានទាំង ៥នោះរួមមាន៖
១ គេហទំព័រ live-daily.com របស់លោក ទេព វីរៈ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១

២ សារព័ត៌មាន samprum-news.com របស់លោកស្រី ស៊ី សុភ័ក្រ្ត នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១

៣ គេហទំព័រ www.Pheng Vannak News របស់លោក ផែង វណ្ណៈ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១

៤.គេហទំព័រ ស្ទឹងច្រាលប៉ុស្តិ៍ របស់លោកស្រី សេង ស្រីពៅ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១

៥ កាសែត យុវជនតេជោ របស់លោក បៀង រដ្ឋា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១
