ម្ចាស់ផ្ទះជួលមួយកន្លែងនៅខេត្តព្រះសីហនុ លោក សុខ ឃាង និងភរិយា ប្រកាសមិនយកថ្លៃបន្ទប់ជួល ៣០០បន្ទប់ ចំនួន ២ខែ ដែលគិតពីខែមេសាដល់ខែឧសភា នៅមុខរោងចក្រញ៉ូវស្តារ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដើម្បីចូលរួមចំណែកក្នុងគ្រាលំបាក ដែលកម្ពុជាកំពុងប្រយុទ្ធទប់ទល់ជាមួយជំងឺឆ្លងកូវីដ១៩។
រដ្ឋបាលខេត្តព្រះសីហនុ មានសង្ឃឹមយ៉ាងមុតមាំថា នឹងមានម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលនៅក្នុងខេត្តព្រះសីហនុផ្សេងៗទៀត នឹងចូលរួមអនុគ្រោះបន្ធូរបន្ថយការយកឈ្នួលផ្ទះ(បន្ទប់ជួល) សម្រាប់បងប្អូនកម្មករ និយោជិតរបស់យើងជាបន្តទៀត ដើម្បីចូលរួមជារដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ។
ចំនួនអ្នកឆ្លងកូវីដមានការកើនឡើងជារៀងរាល់ថ្ងៃក្នុងរយៈពេល៣៥ថ្ងៃសរុបជាបណ្តោះអាសន្ន ១៤៤៤នាក់។ រាជរដ្ឋបាភិបាល បានដាក់វិធានការណ៍ដ៏តឹងរឹងដើម្បីទប់ស្កាត់នៃការរីករាលដាលក្នុងសហគមន៍ ប្រជាពលរដ្ឋខកខានមិនបានបំពេញការងារ ប្រកបមុខរកស៊ី ដោយហេតុខ្លាចជំងឺឆ្លងកូវីដ១៩ ដែលជាហេតុបណ្តាលឲ្យប៉ះពាល់ដល់ជីវភាពរស់នៅ និងសេដ្ឋកិច្ចជាតិ៕