លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានសម្រេចឲ្យផ្អាកការយកថ្លៃឈ្នួលតូប ចំនួន១២០ស្ដង់ នៅផ្សារដើមគរ នៅពេលវិបត្តិកូវីដនៅតែបន្តពិសេសនៅរាជធានីភ្នំពេញតែម្ដង។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការលើកលែងយកថ្លៃឈ្នួលទាំង១២០ស្តង់ពីអាជីវករចាប់ពីខែមេសា ឆ្នាំ២០២១ នេះរហូតដល់ស្ថានភាពកូវីដ-១៩ ល្អប្រសើរឡើងវិញ។
ផ្សារដើមគរ ជាផ្សារដំបូងគេនៅក្នុងរាជធានីភ្នំពេញ ដែលប្រកាសមិនយកថ្លៃឈ្នួលតូប ពីអាជីវករជួលលក់ដូរប្រចាំថ្ងៃ ខណៈដែលជំងឺកូវីដ១៩ កំពុងផ្ទុះរីករាលដាលជាពិសេសនៅរាជធានីភ្នំពេញ៕