“ខ្ញុំមានសំណាងណាស់ បានធ្វើការនៅក្រុមហ៊ុន លោកគ្រូអគ្គនាយក ឧកញ៉ា យ៉ន សេងហាន ខ្ញុំសុំសរសើរទឹកចិត្តរបស់លោកឧកញ៉ា ចង់ឲ្យកូនខ្មែរមានចំណេះដឹង និងមានការងារធ្វើ”។ នេះជាខ្លឹមសាររៀបរាប់ទាំងក្ដុកក្ដួលអារម្មណ៍របស់លោក ឈឿង ស៊ីណា គ្រូបណ្ដុះបណ្ដាលផ្នែកទីផ្សារអចលនទ្រព្យដ៏ឆ្នើមរបស់លោកឧកញ៉ា យ៉ន សេងហាន លើទំព័រហ្វេសបុកផ្ទាល់ខ្លួន។

ទាំងនេះមិនមែនជារឿងចៃដន្យនោះទេ សម្រាប់បុរសវ័យកណ្ដាល ដែលធ្លាប់ជាអ្នកមានជីវភាពខ្វះខាត ត្បិតរូបលោក និងក្រុមការងារផ្សេងទៀត បានចាត់ទុកឧកញ៉ា យ៉ន សេងហាន និងលោកជំទាវ គឺជាបុគ្គលដ៏អស្ចារ្យ និងបានផ្លាស់ប្ដូរជីវភាពបុគ្គលិករបស់ខ្លួនបានច្រើនណាស់ រហូតមកទល់សព្វថ្ងៃសុទ្ធតែជោគជ័យគ្រប់គ្នា។

លោក ឈឿង ស៊ីណា ដែលបានគេស្គាល់ថាជំនួយការផ្ទាល់ ឧកញ៉ា យ៉ន សេងហាន បានឲ្យដឹងថា “ធ្វើជាអគ្គនាយកក្រុមហ៊ុន មិនប្រកាន់តួនាទី យកពេលវេលាដ៏មានតំលៃរបស់លោក មកដឹកនាំក្រុមហ៊ុន ចុះ បណ្តុះបណ្តាលតាមបណ្តាលសាខា តាមក្រុមធំ តូច ទាំងថ្ងៃទាំងយប់ គ្មានពាក្យថា នឿយហត់ ពេលខ្លះរកពេលពិសារបាយគ្មាន សូម្បីតែពេលវេលានៅជាមួយគ្រួសារ លោកឧកញ៉ាគឺមានតិចណាស់ គាត់យកពេលវេលាមកនៅក្រុមហ៊ុននិងក្រុមការងារច្រើនជាងនៅជាមួយគ្រួសារ”។

ការដឹកនាំត្រឹមមួយរយៈពេលខ្លីនេះ មានអ្នកទទួលបាន លទ្ធផលជាច្រើន ជាតំណែង នាយកសាខាជាច្រើននាក់ តួនាទីជាគណៈកម្មការ ជាគ្រូបណ្តុះបណ្តាល តាមជំនាញជាច្រើននាក់ ជាប្រធានក្រុមជាច្រើននាក់និង បើកបាន៨សាខា មានសមាជិករាប់ពាន់នាក់ធ្វើការ។ លោក ឈឿង សុីណា បញ្ជាក់បន្ថែម។

បើតាមការគួសបញ្ជាក់របស់លោក ឈឿង សុីណា លោកឧកញ៉ា យ៉ន សេងហាននិង លោកជំទាវ ម៉ៃ សុម៉ាលី គឺជាបុគ្គលដ៏អស្ចារ្យ ដែលលោកទាំងពីរបានផ្លាស់ប្ដូរជីវភាព ពួកលោកបានច្រើនណាស់ តាំងតែពីអត់មានការងារធ្វើ មកមានការងារធ្វើពិតប្រាកដ ពីអត់មានលុយមកមានលុយ ពីរដើរ មកមានម៉ូតូ និងមានឡានជាច្រើនគ្រឿងទៀត។

ក្នុងសំណេរដ៏មានអត្ថន័យបង្ហោះតាមបណ្តាញសង្គមនៅពេលនេះរបស់លោក ឈឿន ស៊ីណា បានសម្ដែងនូវការដឹងគុណដ៏ជ្រាលជ្រៅ និងបានចាត់ទុក ឧកញ៉ាជាគំរូដ៏ល្អ សម្រាប់សង្គមជាតិ។ លោកក៏សូមគោរពជូនពរឧកញ៉ា យ៉នសេងហាន និងលោកជំទាវ ទទួលបានសុខល្អ ដឹកនាំក្រុមហ៊ុនកាន់តែរីកចំរើនទៅមុខផងដែរ៕











