ភ្លាមៗបន្ទាប់ដឹងដំណឹងថា លោកជំទាវឧកញ៉ា ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអុីម៉ិច ទទួលមរណភាពដោយរោគាពាធក្នុជន្មាយុ ៦២ឆ្នាំ នៅព្រឹកថ្ងៃទី២៩នេះ លោកជំទាវ ហ៊ុន ស៊ីណា បានបង្ហោះសារចូលរួមរំលែកទុក្ខជាមួយគ្រួសារនៃសព។
លោកជំទាវ ហ៊ុន ស៊ីណា បានថ្លែងថា ខ្ញុំនិងស្វាមី សូមចូលរួមសម្ដែងនូវសមានទុក្ខដ៏សែនក្រៀមក្រំ និងសោកស្ដាយជាទីបំផុតជាមួយនឹងក្រុមគ្រួសារនៃសព ដែលបានបាត់បង់មនុស្សជាទីគោរស្រឡាញ់របស់ខ្លួន។ មរណភាពរបស់លោកជំទាវឧកញ៉ា ស៊ុយ សុផាន។
លោកជំទាវក៏សូមចូលរួមរំលែកនូវមរណទុក្ខដោយក្ដីអាឡោះអាល័យបំផុត និងសូមបួងសួងឲ្យដួងវិញ្ញាណក្ខន្ធលោកជំទាវឧកញ៉បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
លោកជំទាវឧកញ៉ា ស៊ុយ សុផាន ដែលត្រូវបានគេស្គាល់ថា ជាអ្នកជំនួញស្រ្តីដ៏មានឥទ្ធិពលមួយរូបក្នុងពិភពជំនួញនៅកម្ពុជា ហើយលោកជំទាវមានបុត្រសម្ព័ន្ធក្រុមហ៊ុនជាច្រើនក្នុងដៃ។ លោកជំទាវត្រូវបានមហាក្សត្រចេញព្រះរាជត្រឹតតែងតាំងងារជាឧកញ៉ា កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០០៥៕