គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្នុងក្រុងសៀមរាប សម្រេចតាមផែនការគ្រោងទុក

សង្គម​ និង​សេដ្ឋកិច្ច

គិតមកដល់ពេលនេះ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) ក្នុងក្រុងសៀមរាប ខេត្តសៀមរាប  បានដំណើរទៅរលូន និងតាមផែនការគ្រោងទុក។ នេះបើយោងតាមដំណើរចុះពិនិត្យការងារសាងសង់ផ្ទាល់ កាលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយ លោក ចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនាយកប្រព័ន្ធចម្រោះទឹកកខ្វក់ និងជានាយកគម្រោង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ចៅ សុភៈភិបាល បានឱ្យដឹងថា ក្នុងដំណើរចុះពិនិត្យនោះ ក្រុមការងារចុះពិនិត្យការងារសាងសង់បណ្តាញលូខ្នែង និងខ្នែងរង ស្ថានីយបូមទឹកកខ្វក់ និងតំណភ្ជាប់តាមខ្នងផ្ទះ សម្រាប់កញ្ចប់ការងារ MPWT-CW-6A និង MPWT-CW-9 នៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP)។

គួរឱ្យដឹងថា ដំណើរចុះពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីអង្គភាពគ្រប់គ្រងប្រព័ន្ធចម្រោះទឹកកខ្វក់ខេត្តសៀមរាប ក្រុមការងារទីប្រឹក្សាគម្រោង Consultant CTI Engineering International Co., Ltd JV PPIC Co., Ltd ក្រុមហ៊ុនសាងសង់ China Railway No.2 Engineering Group Co., Ltd និងក្រុមហ៊ុនសាងសង់ Phkay Prek & Jace Korea-Joint Venture និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធជាច្រើនរូបផងដែរ។

ដំណើរចុះត្រួតពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យអំពីវឌ្ឍនភាពការងាររបស់គម្រោង ការងារដំឡើងបណ្តាញលូខ្នែង និងខ្នែងរងទឹកកខ្វក់ ការងារតបណ្តាញលូទឹកកខ្វក់ចូលផ្ទះប្រជាពលរដ្ឋ វឌ្ឍនភាពស្ថានីយបូមទឹកកខ្វក់ថ្មីទាំង២ទីតាំង ខាងលិច និងខាងកើតស្ទឹងសៀមរាប ព្រមទាំងពិនិត្យការងារសាងសង់ផ្លូវបេតុងថ្មីផងដែរ។

សូមជម្រាបជូនថា វឌ្ឍនភាពនៃការអនុវត្តគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ (WaSSIP) ក្នុងក្រុងសៀមរាប ខេត្តសៀមរាបតាមកញ្ចប់កិច្ចសន្យារួមមាន៖ ១). កញ្ចប់ MPWT-CW-6A សម្រេចបាន ៩០.៧០% និង ២) .កញ្ចប់ MPWT-CW-9 សម្រេចបាន ៣៧.២២%៕អត្ថបទ៖ហ្សាលីន