ក្រសួងសុខាភិបាលបង្ហាញរបាយការណ៏រកឃើញអ្នកឆ្លងថ្មី ១០៥នាក់ទៀត និងជាសះស្បើយ ០៤នាក់
ដែលករណីឆ្លងសហគមន៍ ១០៤នាក់ និងអ្នកដំណើរពីបរទេស ០១នាក់។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ខាងលើរកឃើញអ្នកឆ្លងថ្មីនៅរាជធានីភ្នំពេញចំនួន ៤៥នាក់ ខេត្តព្រះសីហនុ ចំនួន ៣៤នាក់ ខេត្តស្វាយរៀង ចំនួន២០នាក់ ខេត្តកំពង់ចាម ២នាក់ ខេត្តព្រៃវែង ១ ខេត្តត្បូងឃ្មុំ ១នាក់ នឹងខេត្តតាកែវចំនួន១នាក់។
ដោយគិតត្រឹមព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ កម្ពជាមានអ្នកឆ្លងសរុបជាបណ្តោះអាសន្នចំនួន ២៣៧៧ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ១១៧៦ នាក់ អ្នកកំពុងព្យាបាលចំនួន ១១៨៦ នាក់ ហើយនឹងអ្នកស្លាប់ ១១ នាក់ដែលជាករណីឆ្លងចូលសហគមន៏ ២០កុម្ភៈ៕