សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ យាងប្រទានព្រះរាជទ្រព្យ ២០ម៉ឺនដុល្លារ ចូលរួមជួយវិភាគទានសម្រាប់រៀបចំមន្ទីរពេទ្យ ហ្លួងម៉ែ ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទ្រង់ដល់ដំណើរការទិញយកមន្ទីរពេទ្យ នគរទេព ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ ហ្លួងម៉ែ វិញ។
ការរៀបចំមន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង។
ក្រោយពេលប្រមុខរដ្ឋាភិបាលសម្រេចទិញយកមន្ទីរពេទ្យ «នគរទេព» មកធ្វើជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ១៩ នឹងប្តូរឈ្មោះជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ មកដល់ពេលនេះមានសប្បុរសជននិងឧកញ៉ាគ្រាក់ៗ បានចូលរួមបរិច្ចាកថវិការាប់សិបលានដុល្លារក្នុងយុទ្ធនាការនេះ៕