តាំងពីផ្ទុះព្រឹត្តិការណ៍ ២០ កុម្ភៈ មានរថយន្តថៃ ៤០០ គ្រឿងបានចូលមកប្រទេសកម្ពុជាតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ការចេញចូលនេះមានការត្រួតពិនិត្យយ៉ាងតឹងរឹងពីកម្លាំងយោធាកងពលតូចថ្មើរជើងលេខ៥១ កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារ ដែលបានដាក់ពង្រាយតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ពលករដែលគេចវេសមិនព្រមធ្វើចក្តាឡីស័ក។
ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានបើកឱ្យរថយន្តថៃចូលនៅម៉ោង ៦៖៣០នាទីព្រឹក ហើយត្រូវបានបិទនៅវេលាម៉ោង១០យប់ ក្នុងនោះកម្លាំង ត្រួតពិនិត្យបានផ្លាស់ប្តូរវេនគ្នា ដើម្បីត្រួតពិនិត្យឱ្យបានល្អិតល្អន់ការពារទប់ស្កាត់ពលករត្រឡប់ពីប្រទេសថៃ ដែលគេចវេសពីការធ្វើចត្តាឡីស័ក ដើម្បីបង្កាទប់ស្កាត់កូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល៕

