មនុស្សគ្រប់តែងប្រាថ្នាចង់បានការរស់នៅសុខសប្បាយ សុខុមាលភាព លុយកាក់ហូរចូល និងសុភមង្គលដល់ក្រុមគ្រួសារ។ ហុងស៊ុយក្នុងយុគសម័យបច្ចុប្បន្នកំពុងត្រូវបានប្រជាជនយកជាកម្លាំងចិត្តក្នុងការមើលមុនសម្រេចចិត្តទិញផ្ទះថ្មី ដោយពួកគាត់ចាត់ថា ជារឿងសំខាន់ដែលត្រូវគិតគូរ ដោយខានមិនបាន។ ហុងស៊ុយល្អអាចទាក់ទាញថាមពលវិជ្ជមានមកចូលផ្ទះ កើនទ្រព្យហូរហែ និងសុភមង្គល។

ទីតាំង៖ ផ្ទះថ្មីមិនគួរជាទីតាំងនៅជិតទន្លេឬប្រភពទឹកធំៗទេ។ បើតាមជំនឿជនជាតិចិន គេចាត់ទុកជាហុងស៊ុយមិនល្អ ព្រោះថាមពលរបស់ទឹកមានលើសលប់ នឹងជះផលប៉ះពាល់ចំពោះសុខភាព ជោគលាភ រហូតដល់ឋានៈជីវភាពរស់នៅទៀតផង។

ទិស៖ ផ្ទះត្រូវតែបែរមុខទៅខាងកើត ពេលពន្លឺព្រះអាទិត្យរះមកចំ មានន័យថា មានហុងស៊ុយ ។ ផ្ទុយទៅវិញបើផ្ទះបែរទៅលិច ពេលព្រះអាទិត្យចាំងមក ដូចនាំរឿងក្តៅក្រហាយ។ វាក៏អាចបែរមុខទៅខាងត្បូង ឬខាងជើងអាស្រ័យលើជោគជតារាសីម្ចាស់ផ្ទះ។

បរិវេណ៖ កន្លែងណានៅជិតលូទឹក កន្លែងកប់សព ឬប៉ាឆា មិនគួរទិញមកឡើយ ដោយសារទីតាំងទាំងនោះ អាចនាំសំណាងអាក្រក់មកឲ្យម្ចាស់ផ្ទះ។ មួយវិញទៀត ហាម មានបង្គោលឬសសរនៅឈរចំពីមុខផ្ទះឱ្យសោះ។
ផ្លូវ៖ ទិញផ្ទះនៅទីណាក៏ដោយ មិនគួររើសទីតាំងមានខ្សែផ្លូវបុកចំមកចូលផ្ទះ ជាដាច់ខាត ព្រោះជោគជតាអ្នកជាម្ចាស់នឹងជួបជំងឺតម្កាត់ ឫជួបគ្រោះភ័យ។
ទ្វារ៖ កុំទិញផ្ទះដែលមានដើមឈើនៅចំពីមុខខ្លោងទ្វារធំចូលផ្ទះ ព្រោះអ្នករស់នៅក្នុងផ្ទះនឹងមិនបានសុខសប្បាយឡើយ។

ផ្ទះបាយ៖ យកល្អ មិនគួរទិញផ្ទះដែលមានផ្ទះបាយស្ថិតនៅទិសខាងលិចឆៀងខាងជើងទេ ព្រោះអាចនឹងផ្ដល់គ្រោះដល់អ្នកជាឪពុក។ ដូច្នេះ បើមានករណីនេះកើតឡើង គួរផ្លាស់ប្តូរទីតាំងផ្ទះបាយទាំងមូលតែម្តង៕
ប្រភព៖ the spruce