ស្ថានភាពកូវីដ កំពុងបន្តរាតត្បាតពីមួយថ្ងៃទៅមួយថ្ងៃ បានបក់នាំយកនូវក្ដីកង្ខល់ផ្នែកហិរញ្ញវត្ថុ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរមិនតិចទេ។ ការនឹកស្រមៃចង់រកចំណូលបន្ថែមក្នុងបរិបទកូវីដ១៩នេះ ជារឿងដ៏លំបាកស្រមៃចេញ ក្នុងកាលៈទេសៈនេះ ប៉ុន្តែបើយើងសម្លឹងមើល ខាងសេវាកម្មលក់ម្ហូបអាហារបែបវេចខ្ចប់ ហាក់មិនសាប់សូន្យប៉ុន្មាននោះទេ ជាពិសេសក្នុងរាជធានីភ្នំពេញ។
ជាហ្វេនឆាយអាជីវកម្មលក់បន្តទៅកាន់តំណាងចែកចាយទូទាំងប្រទេស នូវសាច់អាំងរសជាតិឆ្ងាញ់លេខ១ សាច់ចង្កាក់ HBF បានប្រែក្លាយស្ថានភាពអាជីវកម្មលក់ដូរម្ហូបអាហារ ក្នុងស្ថានភាពកូវីដនេះ ទៅជាឱកាសមាសឱកាសប្រាក់ ដល់បងប្អូនតំណាងចែកចាយរបស់ខ្លួនទៅវិញ។



តើអាជីវកម្មសាច់ចង្កាក់ HBF មានអ្វីពិសេស ទើបអាចឈជើងបានយ៉ាងរឹងមាំ និងអាចជ្រើសរើសបាននូវតំណាងចែកចាយលក់បន្ត ជាហូរហែមិនចេះដាច់ដូច្នេះ?
HBF គឺជាប្រេនសាច់ចង្កាក់អាំងចម្រុះ ដែលកំពុងល្បីល្បាញខ្លាំង និងមានតំណាងចែកចាយជាច្រើននៅតាម ២៥រាជធានី ខេត្ត-ក្រុង ទូទាំងប្រទេសកម្ពុជា។ លក្ខណៈពិសេស ដែលធ្វើឱ្យប្រេន HBF ទទួលបានគាំទ្រកាន់តែខ្លាំងពីអតិថិជន និងតំណាងចែកចាយបន្ត គឺដោយសារ HBF មានលក់នូវប្រភេទសាច់អាំងចង្កាក់រហូតដល់ទៅ ៩មុខ មានដូចជា សាច់ក្រពើ សាច់ជៀម សាច់ពពែ សាច់គោ សាច់ក្ងាន សាច់ជ្រូក សាច់មាន់ សាច់ទា និងសាច់ក្របី ដែលត្រូវបានប្រឡាក់គ្រឿងផ្សំដ៏មានឱជារស ផ្សំពីគ្រឿងប្រឡាក់ ២៥មុខ គួបផ្សំនឹងទឹកជ្រលក់ដ៏ឈ្ងុយឆ្ងាញ់ លាយគ្នាចំនួន ៦មុខ ធានាថា មានតែមួយគ្មានពីរ ស៊ីដាច់គេនៅលើទីផ្សារសាច់អាំងចង្កាក់សព្វថ្ងៃ។



លោក ថុង គឹមហួន នាយកប្រតិបត្តិ និងជាស្ថានបនិកវ័យក្មេង របស់ប្រេនសាច់អាំងចង្កាក់ HBF មានប្រសាសន៍ថា៖ បច្ចុប្បន្ន HBF ទទួលបាននូវការគាំទ្រពីសំណាក់អតិថិជនអ្នកញ៉ាំច្រើនមែនទែន ទន្ទឹមគ្នានោះ ក្រុមហ៊ុនក៏មានតំណាងចែកចាយលក់រាយបន្តទូទាំងប្រទេសផងដែរ។ យ៉ាងណាមិញ ក្នុងស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដដ៏កាចសាហាវនេះ សាច់អាំងចង្កាក់ HBF របស់លោក ក៏នៅតែបន្តផ្ដល់ឱកាសដល់បងប្អូនប្រជាពលរដ្ឋខ្មែរ អាចចាប់យកឱកាសនេះ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែមសម្រាប់គ្រួសារមិនក្រោម ១ពាន់ដុល្លារក្នុងមួយខែឡើយ។




នាយកប្រតិបត្តិវ័យក្មេងដ៏ស្រស់សង្ហារូបនេះ ពន្យល់បន្ថែមថា៖ ក្នុងស្ថានភាពនេះ បងប្អូនដែលចង់បង្កើនចំណូលពីការលក់សាច់អាំងចម្រុះរសជាតិរបស់ HBF នឹងទទួលបានការជួយជ្រោមជ្រែង យកចិត្តទុកដាក់ពីក្រុមហ៊ុន ក្នុងនោះ តំណាងចែកចាយគ្រាន់តែចំណាយប្រាក់ដំបូងចន្លោះពី 1500$ ទៅ 3000$ នោះលោកអ្នកនឹងអាចបើកលក់បន្តសាច់អាំងចង្កាក់នេះបាន ហើយអាចទទួលបានចំណូលប្រចាំខែចន្លោះពី 1000$ ទៅ 1500$ ។ HBF មានតំណាងចែកចាយរហូតដល់ជាង ១០០សាខា ហើយបច្ចុប្បន្នក៏កំពុងតែប្រកាសជ្រើសរើសតំណាងលក់បន្ត ចំនួន ៥០សាខាបន្ថែមទៀត នៅទូទាំងប្រទេសកម្ពុជា។
ដូច្នេះសម្រាប់បងប្អូន ដែលគិតថាចង់បង្កើនប្រភពចំណូល និងជោគជ័យជាមួយ ប្រេនសាច់អាំងចង្កាក់ HBF ។ ចំណាយដើមទុនដំបូងតិចតួច ជាពិសេស តំណាងចែកចាយទាំងអស់ នឹងទទួលបានការបង្រៀនជំនាញបន្ថែម ដោយផ្ទាល់ពី CEO ស្ដេចប្រឡាក់គ្រឿងសាច់ចង្កាក់ គឺ លោក ថុង គឹមហួន ថែមទៀតផង។ សម្រាប់ការចុះឈ្មោះធ្វើជាតំណាងចែកចាយ លោកអ្នកអាចទំនាក់ទំនងតាមរយៈ លេខទូរស័ព្ទទំនាក់ទំនង 089229992/087292979/061712929/085292979 ឬឆាតចូលផេកហ្វេសប៊ុក HBF ហ្វេនឆាយសាច់ចង្កាក់ចែកចាយទូទាំងប្រទេស៕



