មុននេះបន្តិច សម្ដេចតេជោ ហ៊ុន សែន ប្រកាសចេញអនុក្រឹត្យថ្មីសំដៅទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១នេះ បានចេញអនុក្រឹត្យថ្មី ស្តីពីវិធានការរដ្ឋបាល ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមខ្លឹមសារនៃអនុក្រឹត្យនេះ មានគោលបំណងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងៗទៀត សំដៅការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឲ្យបានជាអតិបបរមានូវផលប៉ះពាលនៃការឆ្លងជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។ អនុក្រឹត្យ ដែលទើបតែចេញដោយសម្ដេចតេជោ នាថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១នេះ មាន ៧ជំពូក និង ២៣មាត្រា ដែលមានខ្លឹមសារ ដូចខាងក្រោម៖