សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយទៀតហើយ គឺអនុក្រឹត្យលេខ៥៧ អនក្រ.បក ស្តីពីការទប់ស្កាត់វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ដោយក្នុងវិធានការទាំងនោះ មានមាត្រាមួយដែលនិយាយពីការបម្រាមគោចរ ហាមការឃាត់ការធ្វើដំណើរពីម៉ោង៨យប់ ដល់៥ភ្លឺ ចាប់ពីយប់នេះតទៅ។
ក្នុងនោះមាត្រា៨ នៃអនុក្រឹត្យនេះបានចែងពីបម្រាមគោចរខ្លះ ដោយមិនអនុញ្ញាតឲ្យធ្វើដំណើរ ក្នុងចន្លោះម៉ោង៨យប់ ដល់ម៉ោង៥ទៀបភ្លឺនោះទេ បើគ្មានការអនុញ្ញាតពីអាជ្ញាធរ។ ប៉ុន្តែអាចអនុញ្ញាតបាន នៅក្នុងករណីមួយចំនួន ដូចជា មានបញ្ហាសុខភាព ដែលត្រូវទៅមន្ទីរពេទ្យជាប្រញាប់, មានភាពចាំបាច់និងបន្ទាន់ក្នុងគ្រួសារ, ដឹកជញ្ជូនទំនិញ, ទៅបំពេញកាតព្វកិច្ច ដែលបម្រើផលប្រយោជន៍សាធារណៈ, ទៅកន្លែងការងារ ឬកន្លែងអាជីវកម្ម។
មាត្រា៤ នៃអនុក្រឹត្យនេះ ក៏បានចែងដែរថា ការធ្វើដំណើរចេញពីលំនៅឋាន អាចត្រូវបានហាមឃាត់ដោយលើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ។ ករណីចាំបាច់ ដែលត្រូវអនុញាតឲ្យចេញពីលំនៅឋាន មានដូចជា ទៅទិញរបស់បរិភោគ, ទៅមន្ទីរពេទ្យ, ទៅឱសថស្ថាន, ទៅបំពេញការងារ, ទៅប្រកបអាជីវកម្ម, ទៅធ្វើតេស្តរកវីរុសកូវីដ-១៩, ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
ករណីចាំបាច់ផ្សេងទៀតដែលត្រូវអនុញាតឲ្យចេញពីលំនៅឋានដែរនោះ គឺ ទៅធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គល ក្នុងរង្វង់ភូមិសាស្រ្តឃុំ-សង្កាត់ ដែលខ្លួនរស់នៅ, ទៅជួបនគរបាលឬតុលាការ តាមការកោះហៅ, ចេញទៅដោយសារសមាជិកគ្រួសារ កំពុងមានជំងឺធ្ងន់ធ្ងរនិងសង្គ្រោះបន្ទាន់ ឬករណីសមាជិកគ្រួសារទទួលមរណភាព។ករណីចាំបាច់ដែលត្រូវអនុញាតឲ្យចេញពីលំនៅឋាន មានដូចជា ទៅទិញរបស់បរិភោគ, ទៅមន្ទីរពេទ្យ, ទៅឱសថស្ថាន, ទៅបំពេញការងារ, ប្រកបអាជីវកម្ម, ទៅធ្វើតេស្តរកវីរុសកូវីដ-១៩, ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩។
ករណីចាំបាច់ផ្សេងទៀត ដែលត្រូវអនុញាតឲ្យចេញពីលំនៅឋានដែរនោះ គឺ ទៅធ្វើសកម្មភាពកីឡាជាលក្ខណៈបុគ្គល ក្នុងរង្វង់ភូមិសាស្រ្តឃុំ-សង្កាត់ ដែលខ្លួនរស់នៅ, ទៅជួបនគរបាលឬតុលាការ តាមការកោះហៅ, ចេញទៅដោយសារសមាជិកគ្រួសារ កំពុងមានជំងឺធ្ងន់ធ្ងរនិងសង្គ្រោះបន្ទាន់ ឬករណីសមាជិកគ្រួសារទទួលមរណភាព៕