នាយិកាក្រុមហ៊ុន អភិវឌ្ឍន៍ដំណោះស្រាយបច្ចេកវិទ្យា TSD កញ្ញា ស៊ុន ស៊ីហនិតនោវី ត្រូវបានជាប់ឆ្នោតជាសមាជិកក្រុមប្រឹក្សាភិបាលសមាគមសហគ្រិនស្រ្តីកម្ពុជាអាណត្តិទី៤ ដែលបានរៀបចំឡើងក្នុងមហាសន្និបាត បូកសរុបលត្ធផលការងារ ប្រចាំឆ្នាំ២០២០ និងផែនការទិសដៅបន្តឆ្នាំ២០២១ និងការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាភិបាលថ្មី អាណត្តិទី៤ ២០២១-២០២៤ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១។
កញ្ញាត្រូវបានចាត់ជាសហគ្រិនស្រ្តីវ័យក្មេងដ៏ជោគជ័យមួយនៅក្នុងពិភពជំនួញស្រ្តីកម្ពុជា និងជាស្ថាបនិកដ៏ឆ្នើមក្នុងការដឹកនាំក្រុមហ៊ុន STD។ កញ្ញាធ្លាប់បានកាន់តំណែងកំពូលៗជាច្រើនក្នុងមុខជំនួញ និងបច្ចុប្បន្នជាសហគ្រិនវ័យក្មេងមានមុខតំណែងជានាយិកា និងប្រធានគ្រប់គ្រងចក្ខុវិស័យក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា Technology Solution Development TSD Co., Ltd.,។
គេហទំព័រឧកញ៉ាញូស៍ សូមណែនាំលោកអ្នកនាងឲ្យបានស្គាល់ពីប្រវត្តិការសិក្សា និងការងារមួយចំនួនរបស់កញ៉ា ស៊ុន ស៊ិហនិតនោវី ដែលបានក្តោបភាពជោគជ័យទាំងវ័យក្មេង។
កញ្ញា ស៊ុន ស៊ិហនិតនោវី បានបញ្ចប់អនុបណ្ឌិតផ្នែកគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ iMBA ហើយបានអញ្ជើញទៅបណ្តុះបណ្តាលនៅបណ្តាលប្រទេសជាច្រើន។ សញ្ញាបត្រជំនាញ The Company 101-IPO និង Winning With Emotional Excellence ពីវិទ្យាស្ថានអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំពិភពលោក (ITD Master World-Class Training)។
វិញ្ញាបនត្រកម្មវិធី CLMVT CONNEX នៅប្រទេសថៃពីការិយាល័យគោលនយោបាយពាណិជ្ជកម្ម នឹងការិយាល័យយុទ្ធសាស្រ្តនៃក្រសួងពាណិជ្ជកម្ម និងសាលាពាណិជ្ជកម្ម Thammasat។
កញ្ញា ស៊ុន ស៊ីហនិតនោវី បានកាន់តួនាទីជាច្រើន មានដូចជា៖
-នាយិកាក្រុមហ៊ុនអភិវឌ្ឍបច្ចេកវិទ្យា Technology Solution Development TSD Co., Ltd.,
-អគ្គនាយិកា ក្រុមហ៊ុន A+ Branding and Advertising Limited
-សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Forever Young Global Co., Ltd.
-សមាជិកសកម្មនៃគណៈកម្មាធិការសមាជិកភាពរបស់ CWEA រយៈពេល ៣ឆ្នាំ
-អនុប្រធានសមាគមបច្ចេកវិទ្យា ឌីជីថលនៃកម្ពុជា CDTA
-សមាជិកក្រុមប្រឹក្សាភិបាលរបស់សភាយុវពាណិជ្ជករអន្តរជាតិ JCI
-សមាជិកគណៈកម្មាធិការទីប្រឹក្សាអន្តរជាតិរបស់ស្ថាប័នបណ្តុះបណ្តាលអន្តរជាតិផ្នែកបច្ចេកវិទ្យាទំនើប Casugol
និងជាវាគ្មិនកិត្តិយសក្នុងវេទិកាជាតិ និងអន្តរជាតិ ចូលរួមចែករំលែកអំពីបច្ចេកវិទ្យាសហគ្រិន និងភាពជាអ្នកដឹកនាំ៕