អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ បានដាក់បម្រាមគោចររយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១ ដល់១៤ ខែមេសា វេលាម៉ោង ៨យប់ដល់៥ ព្រឹក នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខណៈវិធានការនេះត្រូវបានធ្វើឡើងដើម្បី ទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩។
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ អនុក្រិត្យស្តីពីវិធានការរដ្ឋបាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឹកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដែលបានចុះហត្ថលេខា ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
មាត្រា៤ នៃអនុក្រឹត្យលេខ៥៧ អនក្រ.បក ចែងថា ការធ្វើដំណើរចេញពីលំនៅឋាន អាចត្រូវបានហាមឃាត់ ដោយលើកលែងតែក្នុងករណីចាំបាច់មួយចំនួនប៉ុណ្ណោះ ការធ្វើដំណើរបំពេញការងារ ឬ ប្រកបមុខរបរអាជីវកម្ម ដែលមិនមានការរឹតបន្តឹង ឬហាមឃាត់ និងដោយមានភ្ជាប់លិខិតអំពីការងារមុខរបរ ឬអាជីវកម្ម ការធ្វើដំណើរទៅមន្ទីរពេទ្យ សម្ភព ឬ ឱសថស្ថានមូលហេតុសុខភាព។
បន្ថែមលើនេះ មាត្រា៨ បម្រាមគោចរ ដោយរាល់ការធ្វើដំណើរត្រូវបានអនុញ្ញាតដូចមានចែងក្នុងមាត្រា៤ នៃអនុក្រិត្យនេះ មិនត្រូវធ្វើឡើងនៅចន្លោះពីម៉ោង ២០ ដល់ម៉ោង៥ព្រឹក លើកលែងចំពោះមូលហេតុសុខភាពបន្ទាន់ មូលហេតុចាំបាច់ និងបន្ទាន់ ក្នុងគ្រួសារ ការដឹកជញ្ជូនទំនិញ ការបំពេញការតព្វកិច្ចដែលបម្រើផលប្រយោជន៍ សាធារណៈជាដើម។
ពិស្តារ៖