គេនៅចាំបានថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ចាប់ផ្ដើមក្នុងអំឡុងចុង ឆ្នាំ២០១៩ និងដើម ឆ្នាំ២០២០ ចេញពីទីក្រុងអ៊ួហាន ប្រទេសចិន។ គិតមកទល់នឹងពេលនេះ មេរោគផ្លូវដង្កើមដ៏កាចសាហាវនេះ បានធ្វើដំណើរសឹងគ្រប់ប្រទេសជុំវិញពិភពលោក ធ្វើឱ្យចរន្តសេដ្ឋកិច្ចពិភពលោកគាំង ខាតបង់ឥតគណនា ជាពិសេស គឺការបាត់បង់ជីវិតមនុស្សជាតិរាប់លាននាក់ដោយសារវា។

សំនួរសួរថា តើការលេចឡើងនូវជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ បានផ្ដល់នូវសារ ឬមេរៀនអ្វីខ្លះដល់មនុស្សលោកក្នុងផែនដីយើងនេះ?
ខាងក្រោមនេះ គឺជាមេរៀនដ៏សំខាន់ កូវីដ១៩ បានបង្រៀនមនុស្សជុំវិញពិភពលោក ឱ្យមានការចង់ចាំទុក ជាទំព័រប្រវត្តិសាស្ត្រ នៃរឿងនិទានដ៏សែនឈឺចាប់ សម្រាប់ដំណាលប្រាប់កូនចៅជំនាន់ក្រោយយើង ឱ្យមានការប្រុងប្រយ័ត្នគ្រប់ជំហ៊ានទៅថ្ងៃអនាគត៖
១. សុខភាព គឺសំខាន់ខ្លាំងណាស់
២. មុខរបរ និងការងារ គឺមិនឋិតថេរ
៣. ជីវិត គឺផុយស្រួយ
៤. មិនមាននរណាដែលគួរឱ្យទុកចិត្ត
៥. ផ្ទះគឺជាកន្លែងដែលកក់ក្ដៅជាងគេ
៦. សាមគ្គីភាព គឺជាភាពចាំបាច់
៧. ធ្វេសប្រហែស ក្អេងក្អាង អាចនាំសេចក្ដីវិនាស
៨. ភាពអាត្មានិយម គឺអាចនាំទុក្ខទោសដល់អ្នកដ៏ទៃ
៩. បើក្រ គឺមិនងាយនឹងបានសម្រាក
១០. មនុស្សដែលខ្លួនស្រលាញ់ខ្លាំងជាទីបំផុត អាចនឹងបាត់បង់ត្រឹមមួយពព្រិចភ្នែក។

សូមមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ដោយអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល តាមវិធាន ៣ការពារ ៣កុំ និងសូមស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា។ ចុះចំណែកប្រិយមិត្តវិញយល់យ៉ាងណាដែរ ចំពោះខ្លឹមសារខាងលើនេះ?