ក្បែរ​ស្តាត​ថ្មី គម្រោង​អគារ​ខ្ពស់ៗកំពុង​លេច​ត្រដែត នឹង​រួចរាល់ឆ្នាំ​២០២៤

សង្គម​ និង​សេដ្ឋកិច្ច

គម្រោងអភិវឌ្ឍន៍ អគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” នឹង​ផុស​ឡើង​នៅ​ភាគ​ខាងជើងរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គម្រោង“ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” លាតសន្ធឹងលើផ្ទៃដីជាង ៦ហិចតា ជាប់នឹងពហុកីឡដ្ឋានជាតិ មរតកតេជោ ។ ក្នុង​គម្រោង​មានការ​អភិវឌ្ឍ​ខុនដូ១២ អាគារស្មើនឹង ១៣១៩បន្ទប់ អាគារខុនដូ ប្រភេទស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា​ជាដើម។

លោក Simon Vancliff នាយកប្រតិបត្តិ WB Sport Village បានបញ្ជាក់ឲ្យដឹងថា គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» កសាងឡើង ដើម្បីទទួលរៀបចំព្រឹត្តិការណ៍ SEA Games 2023 និងជាដៃគូរបស់ SEA Game ហើយនឹងត្រូវប្រគល់ឲ្យអ្នកទិញ នៅខ្ទង់ដើមឆ្នាំ២០២៤។

លោកបានឲ្យដឹងថា គម្រោងនេះនឹងប្រគល់ឲ្យទៅរាជរដ្ឋាភិបាល នៅចុងឆ្នាំ២០២២ ដើម្បីឲ្យពួកគេរៀបចំព្រឹត្តិការណ៍ SEA Games ហើយខាងរាជរដ្ឋាភិបាល នឹងប្រគល់មកឲ្យវិញ ពេលចប់ព្រឹត្តិការណ៍ SEA Games។

គម្រោងអគារពាណិជ្ជកម្ម និងលំនៅឋាន “ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ” អភិវឌ្ឍ​ឡើងដោយ​ក្រុមហ៊ុន ដាប់ប៊ែលយូប៊ីស្ព័ត វីលេច ឯ.ក (WB Sport Village) ដែលជាបុត្រសម្ព័ន្ឋក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប (WorldBridge Group) ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុន​សាងសង់​លំនៅដ្ឋាន ដែលមានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញ ក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ៕