ក្នុងឆ្នាំ២០២០ ការនាំចូលមុខទំនិញសំខាន់ៗមកកម្ពុជា សរុប១៨ ៥៩០លានដុល្លារ ថយចុះ៧.៨៤ភាគរយ

សង្គម​ និង​សេដ្ឋកិច្ច

បើទោះស្ថានភាពការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩យ៉ាងណាក្តី នៅឆ្នាំ២០២០ការនាំចូលទំនិញសំខាន់ៗមកកម្ពុជាសម្រេចបាន សរុប ១៨ ៥៩០លានដុល្លារ ថយចុះ៧.៨៤ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន២០ ១៧១លានដុល្លារ។ នេះតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ស្ថិតិមុខទំនិញនាំចូលមកកម្ពុជារួមមាន៖

វាយនភ័ណ្ឌ នៅឆ្នាំ២០១៩ មានចំនួន៥,០៣០លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៤,៣៥៩លានដុល្លារ ថយចុះ១៣,៣៥ភាគរយ

សម្ភារៈសំណង់ នៅឆ្នាំ២០១៩ មានចំនួន១,០៨៨លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ១,០០៨លានដុល្លារ ថយចុះ៧,៣៤ភាគរយ

ដែក នៅឆ្នាំ២០១៩ មានចំនួន៥៥៦លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៤០៣លានដុល្លារ ថយចុះ២៧,៥២ភាគរយ

ស៊ីម៉ង់ត៍ នៅឆ្នាំ២០១៩ មានចំនួន១២៨លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៦៦លានដុល្លារ ថយចុះ៤៨.៥៩ភាគរយ

ទឹក រួមទាំងទឹករ៉ែ និងទឹកមានឧស្ម័ន នៅឆ្នាំ២០១៩ មានចំនួន៣០៣លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៣០៩លានដុល្លារ កើនឡើង១.៩៤ភាគរយ

ស្រាបៀរ និងស្រាចម្រុះ នៅឆ្នាំ២០១៩ មានចំនួន៣៥លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ១៧លានដុល្លារ ថយចុះ៤៩.៧៨ភាគរយ

រថយន្ដ នៅឆ្នាំ២០១៩ មានចំនួន១ ៧៣៤លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ១ ០៩៩លានដុល្លារ ថយចុះ៣៦.៦ភាគរយ

ផលិតផលឱសថ នៅឆ្នាំ២០១៩ មានចំនួន៣៩៤លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៣៩៣លានដុល្លារ ថយចុះ០.២៦ភាគរយ

ជីកសិកម្ម និងថ្នាំសម្លាប់សត្វល្អិត ឬ ស្មៅ នៅឆ្នាំ២០១៩ មានចំនួន៣២៣លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន៣២៧លានដុល្លារ កើនឡើង១.២៥ភាគរយ

គ្រឿងអេឡិចត្រូនិក និងសម្ភារៈអគ្គិសនី នៅឆ្នាំ២០១៩ មានចំនួន២ ៤៧៦លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន២ ៣៨៤លានដុល្លារ ថយចុះ៣.៧២ភាគរយ

មុខទំនិញផ្សេងទៀត នៅឆ្នាំ២០១៩ មានចំនួន៨ ០៩៩លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន៨ ២២០លានដុល្លារ កើនឡើង១.៥ភាគរយ។

ទន្ទឹមនិងនោះ  ក្នុងឆ្នាំ២០២០ កម្ពុជា បាននាំចេញទំនិញសំខាន់ៗ សរុប១៧ ២១៥លានដុល្លារ កើនឡើង១៦.៧២ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួន ១៤ ៧៤៨ លានដុល្លារ៕