ខ្វះ១គ្រប់១០០អ្នកឆ្លងថ្មី ខណៈមានករណីជាសះស្បើយ រហូតដល់ ៣២៩នាក់មិនធ្លាប់មាន

សង្គម​ និង​សេដ្ឋកិច្ច

របាយការណ៍ក្រសួងសុខាភិបាលមុននេះបានប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៩៩នាក់ទៀត ដែលជាករណីសហគមន៍ទាំងអស់ ខណៈអ្នកជាសះស្បើយកើនឡើងរហូតដល់ ៣២៩នាក់។ ករណីជាសះស្បើយដ៏ច្រើននេះមិនធ្លាប់មានឡើងតាំងតែពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

តាមរបាយការណ៍រកឃើញអ្នកឆ្លងថ្មីនៅខេត្តស្វាយរៀងចំនួន៤៤នាក់ រាជធានីភ្នំពេញ ចំនួន៣៣នាក់ ខេត្តកោះកុងចំនួន៨នាក់ ខេត្តកណ្ដាល ចំនួន៥នាក់ ខេត្តព្រះសីហនុ ចំនួន៤នាក់ ខេត្តត្បូងឃ្មុំ ចំនួន៤នាក់ និងខេត្តតាកែវ ចំនួន១នាក់។

សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងសរុបជាបណ្តោះអាសន្នចំនួន ២៦៤៥ នាក់ អ្នកជាសះស្បើយចំនួន ១៥៨៥ នាក់ អ្នកកំពុងព្យាបាលចំនួន ១០៣៦ នាក់
និងអ្នកស្លាប់ ១៩ នាក់៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព