នៅឆ្នាំ២០២០កន្លងទៅ បើទោះស្ថិតក្នុងស្ថានការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ក្តី ក៏វិស័យហេដ្ឋារចនាសម្ព័ន្ធកម្ពុជានៅតែបន្តសកម្មភាពធម្មតា។ តាមរបាយការណ៍ក្រសួងពាណិជ្ជកម្មកម្ពុជា បង្ហាញថា ការនាំចូល ដែក ស៊ីម៉ង់ត៍ និងសម្ភារៈសំណង់ មកកម្ពុជាសរុបចំនួន ៤៧០,០០៨ លានដុល្លារ ថយចុះ៨៣.៤៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ ចំនួន ៦៨៥,០៨៨លានដុល្លារ។

ក្នុងនោះការនាំចូលស៊ីម៉ង់ត៍ នៅឆ្នាំ២០១៩ មានចំនួន១២៨លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៦៦លានដុល្លារ ថយចុះ៤៨.៥៩ភាគរយ។ ហើយការនាំចូល ដែក នៅឆ្នាំ២០១៩ មានចំនួន៥៥៦លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ៤០៣លានដុល្លារ ថយចុះ២៧,៥២ភាគរយ។ ខណៈការំនាំចូលសម្ភារៈសំណង់ នៅឆ្នាំ២០១៩ មានចំនួន១,០៨៨លានដុល្លារ និងនៅឆ្នាំ២០២០ មានចំនួន ១,០០៨លានដុល្លារ ថយចុះ៧,៣៤ភាគរយ។

ជាក់ស្តែងដោយសារតែវិស័យសំណង់កំពុងតែបន្តរីកចំរើននៅទូទាំងប្រទេស ហើយការផ្គត់ផ្គង់ ដែក ស៊ីម៉ងត៍ និងសម្ភារៈសំណង់ក៏នៅតែបន្តកើនឡើង បើទោះស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ១៩៕