ខេត្តក្រុងចំនួន ០៨ មានអ្នកឆ្លងកូវីដក្នុងសហគមន៍ ២០ កុម្ភៈនៅព្រឹកនេះ

សង្គម​ និង​សេដ្ឋកិច្ច

មិនទាន់ថមថយទេនៅព្រឹកនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកវិជ្ជមានកូវីដ១៩ថ្មី ដល់ទៅ៩១នាក់ទៀត។

ខេត្តក្រុងចំនួន ០៨ មានអ្នកឆ្លងកូវីដក្នុងសហគមន៍ ២០ កុម្ភៈ រួមមាន៖ នៅរាជធានីភ្នំពេញ ៧៨នាក់ តាកែវ ៤នាក់ ស្វាយរៀង ៣នាក់ ត្បូងឃ្មុំ ១នាក់ ពោធិ៍សាត់ ១នាក់ កំពង់ចាម ១នាក់ ប៉ៃលិន ១នាក់ និងខេត្តព្រៃវែងចំនួន ១នាក់។

បើតាមរបាយការណ៍របស់ក្រសួងចំនួនឆ្លងអ្នកថ្មី ៩១នាក់នេះ ករណីឆ្លងចូលក្នុងសហគមន៍២០កុម្ភៈ ៩០នាក់ និងមានអ្នកដំណើរមកក្រៅប្រទេសម្នាក់ ក្នុងនោះក៏ឃើញមានករណីអ្នកជាសះស្បើយដល់ទៅ ៣០នាក់ផងដែរ។

សូមជម្រាបជូនឡើងវិញដែលថា គិតត្រឹមព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ នៅព្រះរាជណាចក្រកម្ពុជាមានអ្នកឆ្លងកូវីដ១៩សរុបជាបណ្តោះអាសន្នចំនួន ២៩១៥ នាក់ ខណៈចំនួនអ្នកជាសះស្បើយ ១៨២៤ នាក់។ ដោយឡែកអ្នកកំពុងព្យាបាល ១០៦៤ នាក់ និងករណីអ្នកស្លាប់ដោយសារកូវីដ១៩ ២២ នាក់ ដែលជាករណីស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈទាំងអស់៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព