ទើបតែប៉ុន្មានឆ្នាំចុងក្រោយប៉ុណ្ណោះ ធនាគារ ABA បានរីកចម្រើនក្លាយ Top rank នៅប្រទេសកម្ពុជា។ ភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ ABA គឺការចាប់យកទីផ្សារបច្ចេកវិទ្យា ដែលផ្តល់ភាពងាយស្រួលនិងប្រសិទ្ធភាពដល់អតិថិជន។ យុទ្ធសាស្រ្តដឹកនាំដ៏ខ្លាំងរបស់ CEO ធនាគារនេះ ពិតជាមិនអាចឲ្យគេមើលរំលងនោះទេ។
តើ CEO ធនគារ ABA ជានរណា? គ្មាននរណាក្រៅពីលោក Askhat Azhikhanov។ បុរសដើមកំណើត កាហ្សាក់ស្ថាន (Kazakhstan) បានមកដឹកនាំ ABA ជាង ១០ ឆ្នាំមកហើយតាំងពីឆ្នាំ ២០០៩។
ឧកញ៉ាញូស៍ សូមណែនាំប្រវត្តិសិក្សា និងបទពិសោធន៍ការងាររបស់លោកAskhat Azhikhanov ដូចតទៅនេះ៖
១. បញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ចពីសកលវិទ្យាល័យក្នុងរដ្ឋ Kazakh ដែលជាទឹកដីស្ថិតនៅចំពាក់កណ្ដាលប្រទេសអាស៊ី និងជាអតីតសាធារណរដ្ឋសូវៀត ដោយមានព្រំប្រទល់ខាងកើតជាខ្លួនជាមួយចិន និងរុស្សី។
២. បញ្ចប់ថ្នាក់បណ្ឌិតផ្នែកធនាគារ និងហិរញ្ញវត្ថុ អន្តរជាតិនឹងទទួលបានសញ្ញាបត្រពីសាលាCass Business School នៅក្នុងក្រុងឡុងដ៍ ចក្រភពអង់គ្លេស
៣. បញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងសញ្ញាបត្រពី Kazakh State Academy of Management
៤. បរិញ្ញាបត្រផ្នែកស្រាវជ្រាវប្រេងនិងឧស្ម័ន ដោយទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យ Kazakh State Technical University។
និយាយពីបទពិសោធន៍ការងាររបស់លោក Askhat Azhikhanov ក៏មិនធម្មតាដែរ៖
១. នៅក្នុងឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០១ ធ្វើការនៅនាយកដ្ឋានត្រួតពិនិត្យធនាគារជាតិនៃកាហ្សាក់ស្ថាន។
២. នៅឆ្នាំ ២០០១ – ២០០៥ បានកាន់កាប់មុខតំណែងគ្រប់គ្រងនៅធនាគារ (Kazakhstan) ។
៣. ឆ្នាំ ២០០៧ ដល់ ២០០៨ ធ្វើការនៅក្រុមហ៊ុន Credit Suisse Kazakhstan ក្នុងនាមជាប្រធានគ្រប់គ្រងហិរញ្ញវត្ថុ ។
៤. ក្នុងឆ្នាំ ២០០៩ បានធ្វើការជានាយកប្រតិបត្តិនៃក្រុមហ៊ុន Zhetisu Asset Management និងជាទីប្រឹក្សានាយកប្រតិបត្តិនៅធនាគារ Temir Bank ។
៥. ចូលបម្រើការក្នុងធនាគារ ABA នៅខែកញ្ញាឆ្នាំ ២០០៩ មកទល់នឹងបច្ចុប្បន្ន។