ក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក ដែលវិនិយោគលើកសិដ្ឋានផលិតទឹកដោះគោសុទ្ធពីធម្មជាតិ បានបន្តកម្មវិធីពិសេសការជួយដល់ពលរដ្ឋកម្ពុជាអំឡុងគ្រាលំបាក នៃកូវីដ១៩ ដោយផ្ដល់ការបញ្ចុះតម្លៃទិញមួយថែមមួយ ការទិញផលិតផលទឹកដោះគោសុទ្ធពីធម្មជាតិ ១០០ ភាគរយ ពីថ្ងៃនេះតទៅ។

អតិថិជនទាំងអស់ ដែលទិញទឹកដោះគោសុទ្ធពីធម្មជាតិ១០០ ភាគរយ របស់កសិដ្ឋានគិរីសួគ៌មួយដប ចំណុះ២ លីត្រ ឬ ចំណុះ៨៣០មីលីលីត្រ នឹងទទួលបានទឹកដោះគោ ១ដប ទំហំដូចគ្នាបន្ថែមទៀតដោយឥតគិតថ្លៃ។ ទឹកដោះគោសុទ្ធពីធម្មជាតិ១០០ ភាគរយរបស់កសិដ្ឋានគិរីសួគ៌ អាចរកទិញបានតាម ផ្សារនិងហាងទំនើបធំៗទាំងអស់នៅរាជធានីភ្នំពេញ និងខេត្តសៀមរាប ដូចជានៅផ្សារអ៊ីអន ផ្សារម៉ាក្រូ ផ្សារទំនើបឡាក់គី ផ្សារទំនើបបាយ័ន និងផ្សារទំនើបជាច្រើនផ្សេងទៀត។


ផលិតផលទឹកដោះគោសុទ្ធ ១០០ ភាគរយរបស់កសិដ្ឋានគិរីសួគ៌អាចរកទិញបាន តាមរយៈកម្មវិធីដឹកជញ្ជូនតាមទូរស័ព្ទ Nham24 នេះបានន័យថា អតិថិជនអាចកាត់បន្ថយការធ្វើដំណើទៅផ្សារ ក្នុងកំឡុងពេលដ៏លំបាកនេះ ដែលនឹងចូលរួមក្នុងវិធានរក្សាគម្លាតសុវត្ថិភាព ហើយជួយប្រទេសជាតិឲ្យជៀសផុតពីវិបត្តិនេះផងដែរ។ ដើម្បីស្វែងយល់បន្ថែមអំពីកសិដ្ឋានផលិតទឹកដោះគោសុទ្ធពីធម្មជាតិឈានមុខគេនៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុកhttps://www.facebook.com/kirisufarm. ៕