ឆ្លើយតបទៅនឹងសំនួរថា តើការទៅចាក់វ៉ាក់សាំងកូវីដ១៩ លើកទី២ ខុសពីកន្លែងលើកទី១ បានដែររឺទេ ដោយគ្រាន់តែភ្ជាប់ជាមួយប័ណ្ណចាក់វ៉ាក់សាំងលើកទី១? លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានពន្យល់យ៉ាងលម្អិតថា សូមអញ្ជើញបងប្អូន ដែលត្រូវចាក់វ៉ាក់សាំងកូវីដដូសទី២ មកចាក់នៅកន្លែង ដែលធ្លាប់បានចាក់លេីកទី១វិញ ក្រោមហេតុផងដូចខាងក្រោម៖


១. ទិន្នន័យលោកអ្នកនៅទីនោះស្រាប់
២. វ៉ាក់សាំងលេីកទីពីរក៏បានរក្សាទុកនៅកន្លែងចាក់លេីកទី១ដែរ
៣. ការផ្ទៀងផ្ទាត់ចាំបាច់ត្រូវធ្វេីនៅកន្លែងចាក់លេីកទី១ ដេីម្បីបញ្ជាក់ថាអ្នកដែលបានចាក់លេីកទី១ បានមកចាក់លេីកទីពីរហេីយ ឬនៅ?
៤. ជៀសវាង មានភាពច្របូកច្របល់ និងការផ្ទេរវ៉ាក់សាំងចុះឡេីងពីកន្លែងមួយទៅកន្លែង ដែលធ្វេីឱ្យខូចដល់គុណភាពវ៉ាក់សាំងទៅវិញ
៥. នៅកន្លែងចាក់លេីកទី១ គ្រូពេទ្យបានជម្រាបរួចហេីយ គួរតែលោកអ្នកដឹងថាខ្លួនត្រូវធ្វេីយ៉ាងណាហេីយ ដេីម្បីចាក់លេីកទីពីរបានត្រឹមត្រូវ។
ដូច្នេះសូមបងប្អូន មេត្តាជ្រាបជាព័ត៌មាន និងចែកចាយបន្តគ្នាឱ្យបានដឹងផង។ កុំភ្លេចបន្តអនុវត្តន៍វិធាន ៣ការពារ ៣កុំ!