រដ្ឋាភិបាលនឹងជួយដល់គ្រួសារសពដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នូវការចេញថ្លៃចំណាយលើថាមពលអគ្គិសនី និងទឹកស្អាត រយៈពេល៥ខែ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ថ្លែងសារពិសេសនៅព្រឹកនេះ បានអំពាវនាវដល់ អាជ្ញាធរអគ្គិសនី រដ្ឋាករទឹក និងក្រុមហ៊ុនឯកជនជាម្ចាស់ទឹក ភ្លើង ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអនុគ្រោះបង់ថ្លៃទឹកភ្លើងជូនដល់ក្រុមគ្រូសារដែលបានបាត់បង់ជីវិតដោយសារកូវីដ-១៩ និងប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាលបាលមេរោគកូវីដ-១៩នោះ។
សម្ដេចតេជោបានរំលឹកថា កាលដើមឡើយ គ្រួសារសពដែលបានធ្វើមរណភាពដោយសារជំងឺកូវីដ-១៩ បានទទួលថវិកាជំនួយចំនួន ១០លានរៀល និងអង្ករ១០០គីឡូក្រាម។