ថ្លែងសារនៅព្រឹកថ្ងៃទី១០ ខែមេសានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឲ្យដឹងថា ប្រសិនបើសមាគមហិរញ្ញវត្ថុ និងធនគារ អាចពន្យាពេលរហូតដល់២ខែ ការបង់ប្រាក់ និងការពិន័យ ជាដើម ជាការល្អ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការអំពាវនាវបែបនេះ ធ្វើឡើងបន្ទាប់ពី សមាគមមីក្រូហិរញ្ញវត្ថុ និង ធនាគារ បានដាក់ចេញនូវវិធានមួយចំនួន ដល់អតិថិជន ដែលឆ្លងជំងឺកូវីដ១៩ លើកលែងការបង់ការប្រាក់ និងការពិន័យ និងការរៀបចំឥណទានឡើងវិញ ក្នុងរយៈពេល១ខែ និងការពន្យាពេល៣ខែ ត្រូវបង្ហាញលទ្ធផលតេស្តវិជ្ជមានកូវីដ១៩ ដែលចេញដោយអាជ្ញាធរ។
ផ្អែកតាមរបាយការណ៍កន្លងមក យ៉ាងហោចមានកូនបំណុល ប្រមាណជា ៣៤ម៉ឺននាក់ បានរៀបចំឥណទានឡើងវិញ ក្នុងទំហំជាង១០លានដុល្លារ ៕