ត្រឹម៤៨ម៉ោង រកឃើញអ្នកវិជ្ជមានមេរោគកូវីដ១៩ ចំនួន ៣៩ នាក់ នៅក្នុងខណ្ឌប្ញស្សីកែវ

សង្គម​ និង​សេដ្ឋកិច្ច

លោក ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ បានឲ្យដឹងថា ក្នុងខណ្ឌប្ញស្សីកែវ នៅថ្ងៃទី៩ និងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បាននិងកំពុងស្វែងរកឃើញ​ អ្នកវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន ៣៩ នាក់ នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អាជ្ញាធរខណ្ឌក៏បានបង្ហាញអត្តសញ្ញាណអ្នកមានផ្ទុកកូវីដ១៩ រួមមាន ៖
១/ ស្ត្រី អាយុ ៣៨ ឆ្នាំ មុខរបរលក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅបន្ទប់ជួលលេខ៣ ជិតផ្សារសាមគ្គី ភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
២/ បុរស អាយុ​ ៤០ ឆ្នាំ​ មានមុខរបរ មន្ត្រី នៅគណៈវិស្វករនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានទីលំនៅ ផ្ទះលេខ​១១ច ផ្លូវ​បេតុង ភូមិសាមគ្គី សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (លទ្ធផលវិជ្ជមាន ខណៈកំពុងនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ)។
៣/ បុរស អាយុ ៣០ ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន D.S.E សាខាជ្រោយចង្វារ មានទីលំនៅ នៅផ្ទះលេខ​២២១ច ផ្លូវ​លំ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (លទ្ធផលវិជ្ជមាន ខណៈកំពុងនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ)។
៤/ បុរស អាយុ ២៥ ឆ្នាំ មុខរបរ ពេទ្យ នៅវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល មានទីលំនៅ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៥/ បុរស អាយុ ៣០ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៦/ បុរស អាយុ ៤៨ ឆ្នាំ មុខរបរ លក់ដូរនៅផ្ទះ មានទីលំនៅ នៅភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៧/ ស្ត្រី អាយុ ៤២ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅបុរីអង្គរភ្នំពេញ ផ្ទះលេខ៤០ ផ្លូវ១៨០០ ភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៨/ ស្ត្រី អាយុ ៧៥ ឆ្នាំ មុខរបរ នៅផ្ទះ មានទីលំនៅ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៩/ បុរស អាយុ ៥១ ឆ្នាំ មុខរបរ មន្ត្រីនគរបាល នៅអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម មានទីលំនៅ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
១០/ បុរស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករ នៅផ្សារអូរប្ញស្សី មានទីលំនៅ នៅបុរីមង្គលភ្នំពេញ ផ្ទះលេខ៤J ផ្លូវKJ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
១១/ ស្ត្រី អាយុ ២២ ឆ្នាំ មុខរបរ បុគ្គលិក នៅគ្លីនិក សាន ភារ៉ូ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
១២/ បុរស អាយុ ២៨ ឆ្នាំ មុខរបរ បុគ្គលិក នៅគ្លីនិក សាន ភារ៉ូ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
១៣/ បុរស អាយុ​ ៣៦ ឆ្នាំ​ មានមុខរបរ នៅផ្ទះ មានទីលំនៅ ផ្ទះលេខ១១១ ផ្លូវបេតុង នៅសង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ (លទ្ធផលវិជ្ជមាន ខណៈកំពុងនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ)។
១៤/ ស្ត្រី អាយុ​ ៥៩ ឆ្នាំ​ មានទីលំនៅ ផ្ទះលេខ៣៣១ ផ្លូវជាតិលេខ៥ នៅសង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។
១៥/ បុរស អាយុ​ ៣៦ ឆ្នាំ​ មានមុខរបរ នៅផ្ទះ មានទីលំនៅ ផ្ទះលេខ១១១ ផ្លូវបេតុង នៅសង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​។
១៦/ បុរស អាយុ ៣៣ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅផ្ទះលេខ10B ផ្លូវ៩៩R សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
១៧/ ស្ត្រី អាយុ ២៩ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅផ្ទះលេខ10B ផ្លូវ៩៩R សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
១៨/ ស្ត្រី អាយុ ៦២ ឆ្នាំ មុខរបរ លក់អង្ករ នៅផ្សារអូរប្ញស្សី មានទីលំនៅ នៅផ្ទះលេខ១៩ ផ្លូវបេតុង នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
១៩/ ស្ត្រី អាយុ ៣៧ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅផ្ទះលេខ២១៥ ផ្លូវ៦២ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
២០/ បុរស អាយុ ៣០ ឆ្នាំ មុខរបរ រត់ម៉ូតូឌុប នៅផ្សារអូរប្ញស្សី មានទីលំនៅ នៅផ្ទះលេខ២៩ ផ្លូវលំ សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
២១/ បុរស អាយុ ៣៩ ឆ្នាំ មុខរបរ លក់ត្រីនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅផ្ទះលេខ២៤២៩ ផ្លូវជាតិលេខ៥ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
២២/ ស្ត្រី អាយុ ៣៣ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅបុរីវិមានភ្នំពេញ ផ្ទះលេខ៨៣H ផ្លូវ១០៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
២៣/ ស្ត្រី អាយុ ៤១ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅផ្ទះលេខ៨B ផ្លូវបេតុង ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
២៤/ ស្ត្រី អាយុ ២២ ឆ្នាំ មុខរបរ កម្មការនីរោងចក្រMIG មានទីលំនៅ នៅបន្ទប់ជួលលេខ១៧០ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
២៥/ ស្ត្រី អាយុ ៣២ ឆ្នាំ មុខរបរ កម្មការនីរោងចក្រម៉េង អៀង មានទីលំនៅ នៅបន្ទប់ជួលលេខ៣២ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
២៦/ ស្ត្រី អាយុ ៤២ ឆ្នាំ មុខរបរ កម្មការនីរោងចក្រម៉េង អៀង មានទីលំនៅ នៅបន្ទប់ជួលលេខ២៨៧ ផ្លូវ៥៩៨ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
២៧/ បុរស អាយុ ៣៤ ឆ្នាំ មុខរបរ កម្មការនីរោងចក្រម៉េង អៀង មានទីលំនៅ នៅភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
២៨/ ស្ត្រី អាយុ ២៦ ឆ្នាំ មុខរបរ កម្មការនីរោងចក្រMIG មានទីលំនៅ ស្នាក់នៅបន្ទប់ជួលលេខ១៧០ ផ្លូវ៣៥៥ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
២៩/ ស្ត្រី អាយុ ៣៦ ឆ្នាំ មុខរបរ កម្មការនីរោងចក្រMIG មានទីលំនៅ ស្នាក់នៅបន្ទប់ជួលលេខ១ ផ្លូវ៣៥៥ ភូមិទួលគោក សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៣០/ ស្ត្រី អាយុ ៣២ ឆ្នាំ មុខរបរ កម្មការនីរោងចក្រម៉េង អៀង មានទីលំនៅ ស្នាក់នៅបន្ទប់ជួល សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៣១/ ស្ត្រី អាយុ ៣៤ ឆ្នាំ មុខរបរ កម្មការនីរោងចក្រMIG មានទីលំនៅ ស្នាក់នៅបន្ទប់ជួលលេខA11 ផ្លូវ៥៩៨ (ច្រកចូលជាប់ លី ហួរ) សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៣២/ ស្ត្រី អាយុ ៣៨ ឆ្នាំ មុខរបរ កម្មការនីរោងចក្រMIG មានទីលំនៅ ស្នាក់នៅបន្ទប់ជួល សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៣៣/ បុរស អាយុ ៤១ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ ផ្ទះលេខ៥២ ផ្លូវ៩៩ សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៣៤/ ស្ត្រី អាយុ ៣៨ ឆ្នាំ មុខរបរ កម្មការនីនៅរោងចក្រ សូឃ្លេនឌើ មានទីលំនៅ ផ្ទះលេខ៥២ (ជិតសាកលវិទ្យាល័យការពារជាតិ) ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៣៥/ បុរស អាយុ ៤៥ ឆ្នាំ មុខរបរ អ្នកដឹកឥវ៉ាន់នៅផ្សារអូរប្ញស្សី មានទីលំនៅ នៅបន្ទប់ជួល ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៣៦/ ស្ត្រី អាយុ ៤៥ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅបុរី លឹម ឈាងហាក់ផ្ទះលេខ៦០ ផ្លូវ៤ ភូមិក្រោលគោសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៣៧/ ស្ត្រី អាយុ ៥១ ឆ្នាំ មុខរបរ លក់ដូរនៅផ្សារអូរប្ញស្សី មានទីលំនៅ នៅបុរីអង្គរភ្នំពេញផ្ទះលេខ១១ ផ្លូវ៧ ភូមិបឹងរាំងសង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៣៨/ បុរស អាយុ ៣៦ ឆ្នាំ មុខរបរ បុគ្គលិកធនាគារអេស៉ីលីដា(គីឡូម៉ែតលេខ៦) មានទីលំនៅ ផ្ទះលេខ២៣១ ផ្លូវកំពង់ដរ ក្រុមទី៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
៣៩/ បុរស អាយុ ២៧ ឆ្នាំ មុខរបរ បុគ្គលិកធនាគារអេស៉ីលីដា(គីឡូម៉ែតលេខ៦) មានទីលំនៅ នៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

លោក ជា ពិសី ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាបង្កើនការប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះសមាសភាពខាងលើ (អាជ្ញាធរខណ្ឌ សូមរក្សាសិទ្ធិបុគ្គលដោយមិនបញ្ចេញឈ្មោះសាម៉ីខ្លួនឡើយ) ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។

សូមបញ្ជាក់ថា នៅថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាស ករណីអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន ១៥៧នាក់ទៀត នៅភ្នំពេញ ១៤១ កោះកុង ៨ ស្វាយរៀង ៤ តាកែវ ២ និងខេត្តកណ្ដាល ១នាក់។

របាយការណ៍ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងថ្មីដ៏ច្រើននេះជាករណីឆ្លងសហគមន៍ចំនួន ១៥៦ នាក់ ព្រមទាំងអ្នកដំណើរពីបរទេស ០១ នាក់ ក្នុងនោះក៏មានអ្នកជាសះស្បើយដល់ទៅ ៧២នាក់ផងដែរ៕